​ឡៅ ស៊ីណាត ប្រកាស​​ឈប់​ពី​ប្រដាល់​​​ ខណៈ​សហព័ន្ធ​​​យក​ធ្វើ​ជា​អាជ្ញាកណ្ដាល​


​ឡៅ ស៊ីណាត ប្រកាស​​ឈប់​ពី​ប្រដាល់​​​ ខណៈ​សហព័ន្ធ​​​យក​ធ្វើ​ជា​អាជ្ញាកណ្ដាល​

​​ខ្លា​ចាស់ ឡៅ ស៊ីណាត ដែល​បាន​រង​របួស​បាក់​ជើង​ឆ្វេង​ កាល​ពី​ពេល​កន្លង​ទៅ​ នៅ​សង្វៀន​បាយ័ន​នោះ ​បាន​ប្រកាស​ថា​ លាឈប់​ពី​​អាជីព​​ប្រដាល់​ហើយ ​ខណៈ​​​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​បាន​​អនុញ្ញាត​ឲ្យ​​​ធ្វើ​ជា​​ចៅ​ក្រម​​ និង​អាជ្ញា​កណ្ដាល ប្រចាំ​សង្វៀន​បាយ័ន។

 ​ឡៅ ស៊ីណាត ប្រកាស​​ឈប់​ពី​ប្រដាល់​​​ ខណៈ​សហព័ន្ធ​​​យក​ធ្វើ​ជា​អាជ្ញាកណ្ដាល​ ឡៅ​ ស៊ីណាត (​ប្រកួត​នៅ​សង្វៀន​បាយ័ន​កន្លង​មក​)​

 

​​​អ្នក​ប្រដាល់​មាន​​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​រូបគេ​សម្រេច​លា​ឈប់​ពី​ប្រដាល់​ទាំង​ស្រុង​​តែម្ដង​ ពី​ព្រោះ​គិត​ថា​ មិន​អាច​បន្ត​អាជីព​ឈឺ​ខ្លួន​ត​​​ទៅ​មុខ​ទៀត​បាន។ ​ម្យ៉ាង​ទៀត​វ័យ​កាន់​តែ​​​ចាស់ ​ស្រប​ពេល​របួស​​បាក់​ជើង​​មិន​អាច​ឲ្យ​រូប​គេ​ ​ឡើង​សង្វៀន​ប្រដាល់​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ ​ហេតុ​ផល​នេះ​​ធ្វើ​ឲ្យ​ ស៊ីណាត ​គិត​ថា រូប​​គេ​នឹង​វ៉ៃ​​​លែង​ល្អ​ ក្រោយ​ពេល​ជា​ពី​របួស​ទើប​សម្រេច​ចិត្ត​ឈប់​តែ​ម្ដង។

 

​​​បង​ប្រុស​របស់ ឡៅ ចន្ទ្រា​ បាន​​បន្ថែម​ដែរ​ថា ​​កាល​ពី​ពេល​ថ្មី​ៗ នេះ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​រូប​គេ​ធ្វើ​ជា​​ចៅ​ក្រម​​ និង​អាជ្ញាកណ្ដាល​​​​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​។ ​ពេល​វេលា​ចូល​ធ្វើ​ការ​នៅ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​នេះ​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ ត្រូវ​រង់​ចាំ​​ពេល​​វេលា​ជាសះស្បើយ​ពី​ជំងឺ​បាក់​ជើង​​ជាមុន​សិន៕

 

 

​ឡៅ ស៊ីណាត ប្រកាស​​ឈប់​ពី​ប្រដាល់​​​ ខណៈ​សហព័ន្ធ​​​យក​ធ្វើ​ជា​អាជ្ញាកណ្ដាល​

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​