រូបមន្ត «​ទឹកដោះគោ​ជូរ​» ព្យាបាល «​មុខខ្លាញ់​»​

Doliprane TVC

ជាទូទៅ​ស្បែ​កមុខ​ខ្លា​ញ់​ធ្វើឱ្យ​ផ្ទៃមុខ មើលទៅ​ក្មេង​ជាង​វ័យ និង ពុំ​សូវ​មានស្នាម​ជ្រីវជ្រួញ ប៉ុន្តែ​ស្របគ្នា​នោះដែរ វា​ក៏​ធ្វើឱ្យ​សុភាពនារី​បាត់បង់​សម្រស់​ផ្ទៃមុខ​ដោយសារភាពរលើបរលោង និង រន្ធ​ញើស​រីក​ធំ ។

ជាដំបូង យើង​គួរ​ឈ្វេងយល់​ពី​ឫសគល់​នៃ​បញ្ហា​ស្បែក​ខ្លា​ញ់​កើតឡើង​ដោយសារ​ស្រទាប់​ស្បែក​ក្រៅ​ផលិត​ជាតិ​ខ្លា​ញ់​លើស​កម្រិតដែលអាច​បណ្តាលឱ្យ​កើត​«​មុន»​ក្បាល​ខ្មៅ «​មុន»​កប់​ក្នុង​សាច់ និង បញ្ហា​ផ្សេងៗ ។ បញ្ហា​នេះ​អាច​បណ្តាលមកពី​កត្តា​ហ្សែ​ន របបអាហារ  ស្ត្រេ​ស ឬ បម្រែបម្រួល​អ័រម៉ូន​នៅពេល​ឈានដល់​វ័យ​ជំទង់ ។

ហេតុនេះ​ស្បែក​ភាគច្រើន​ឡើង​ខ្លា​ញ់​នៅពេល​ស្ត្រី​មក​រដូវ មាន​ផ្ទៃពោះ ឬ ពេល​អស់​រដូវ និង ពេលលេបថ្នាំពន្យារកំណើត ។ ដើម្បី​កែខៃ​បញ្ហា​ស្បែក​ខ្លា​ញ់​នេះ​សូម​ណែនាំ​វិធី​ងាយៗ​មិនបាច់ចំណាយ​ច្រើន មិន​ប្រើ​ជាតិគីមី​ដែល​សុភាពនារី​អាច​សាកល្បង​ដោយ​ខ្លួនឯង ។

-​ទឹកដោះគោ​ជូរ  :  មាន​អាស៊ីដ​ឡាក់​ទិ​ក ដែលមាន​គុណសម្បត្តិ​ជួយ​សម្អាត​ស្បែក និង ស្រូបយក​ជាតិ​ខ្លា​ញ់​លើសពី​ផ្ទៃមុខ ។​

វិធី​ធ្វើ : លាប​ទឹកដោះគោ​ជូរ​ប្រមាណ ១ ស្លាបព្រា​បាយ ឱ្យ​សព្វ​លើ​ផ្ទៃមុខ​ទុកចោល ១៥ នាទី រួច​លាង​ចេញ​ដោយ​ប្រើ​ទឹក​ត្រជាក់ ។ គួរ​ធ្វើ ១ ដង ក្នុង ១ ថ្ងៃ ។ លាយ​ទឹកដោះគោ​ជូរ និង ម្សៅ​ស្រូវ​អូត​ក្នុង​បរិមាណ ១ ស្លាបព្រា​បាយ ដូចគ្នា​ជាមួយ​ទឹក​ឃ្ម្មុំ ១ ស្លាបព្រា​កាហ្វេ រួច​លាប​លើ​ផ្ទៃមុខ​ទុកចោល ១០-១៥ នាទី រួច​លាង​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ៕  ​ ​ ​លក្ខិណា