កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ លក់ និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​

ព្រះសីហនុ: បុរស​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក​សារធាតុ​ថ្នាំញៀន ត្រូវបាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ ចំណុច​កែង​រ៉ា​រថភ្លើង ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​មន្ត្រី​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​ម្នាក់នេះ ឈ្មោះ ជីវ វេហា ហៅ ចឹ​ម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​បុគ្គលិក​ទូក​ទេសចរណ៍ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុងភូមិ​កោះរ៉ុង សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។ ជនសង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព យក​ថ្នាំញៀន មក​លក់​អោយ​ពួកកម្មករ​សំណង់​ជក់ នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏មាន​ប្រជាពលរដ្ឋ​រាយការណ៍ អោយ​អាវុធហត្ថ ទើប​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ និង​មាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ១​កញ្ចប់​ធំ ស្មើនឹង ០,៤៦ ក្រាម និង​ទូរ​សព្ទ័​ដៃ ១​គ្រឿង ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕