ពេញ​មួយឆ្នាំ​២០១៥ ខេត្តតាកែវ ពុំមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ធំៗ កើតឡើង​នោះទេ​

តាកែវ: នៅក្នុង​ឱកាស់​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្តតាកែវ ដែល​បាន​ប្រារព្ធ​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​ថ្លែង​ពី​មោទនភាព​របស់​ខេត្ត​ខ្លួន ដែល​ពេញ​មួយឆ្នាំ​មកនេះ ពុំមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ធំដុំ ដែល​ខុសពី​ខេត្ត​មួយចំនួនទៀត ដែលមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ បានកើត​ឡើងជា​ញឹកញាប់ បង្ក​អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់ខ្លួន​មានការ​ភ័យខ្លាច​។​

​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​បន្តថា ក្នុង​ឆ្នាំ​២០១៥​នេះ សណ្ដាប់ធ្នាប់​សារ​ធារ​ណៈ នៅក្នុង​ខេត្តតាកែវ មាន​សភាព​ល្អប្រសើរ​។ អំពើ​ប្លន់​ប្រដាប់អាវុធ មិនបាន​កើតមានឡើង នៅក្នុង​ខេត្តតាកែវ​យើង​ម្ដងណា​ទេ​។ ស្ថានភាព​នេះ បានធ្វើអោយ​សន្តិសុខ​នៅក្នុង​ខេត្ត កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង ហើយ​វា​បានធ្វើអោយ​ប្រជាពលរដ្ឋ​មានការ​សប្បាយ​ចឹ​ត្ត ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។

​លោក ឡាយ វណ្ណៈ បន្តថា លទ្ធផល​ដ៏​ល្អប្រសើរ​នេះ គឺ​បានមកពី​ការ​ខឹ​ត​ខំប្រឹងប្រែង​របស់​មន្ត្រី​កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជាពិសេស​កំលាំង​នគ​បាល ព្រមទាំង​មានការ​ចូលរួម​សហកា​រ​យ៉ាង​ល្អប្រសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តតាកែវ​យើង​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ឡាយ វណ្ណៈ ក៏បាន​ក្រើនរំលឹក​អោយ​មន្ត្រី​កំលាំង​អាវុធ​គ្រប់​ប្រភេទ និង​លោក​អភិបាលក្រុង ស្រុក​ទាំងអស់ ត្រូវ​បន្ត​ការ​ខឹ​ត្ត​ខំប្រឹងប្រែង​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សារ​ធា​រណៈ​តទៅទៀត តាមរយៈ​ពង្រឹង​ការ​យាមកាម ការពង្រីក​ប្រជា​ការពារ​តាម​ភូមិ ហើយ​ជាពិសេស​ត្រូវតែ​រៀបចំ​ការធ្វើ​វេទិការ​សាធារណៈ ដើម្បីអោយ​ប្រជាពលរដ្ឋ​ចូលរួម​លើក​ជា​កង្វល់ និង​ធ្វើការ​ដោះស្រាយ​បញ្ហា ដែល​ប្រជាពលរដ្ឋ​បានលើកឡើង​៕

ពេញ​មួយឆ្នាំ​២០១៥ ខេត្តតាកែវ ពុំមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ធំៗ កើតឡើង​នោះទេ​

ពេញ​មួយឆ្នាំ​២០១៥ ខេត្តតាកែវ ពុំមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ធំៗ កើតឡើង​នោះទេ​

ពេញ​មួយឆ្នាំ​២០១៥ ខេត្តតាកែវ ពុំមាន​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ធំៗ កើតឡើង​នោះទេ​