ចាប់បាន​បក្ខពួក ចោរប្លន់​ម្នាក់ នៅ​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់ពី​អាវុធហត្ថ​បង្ក្រាប កាលពី​កន្លងមក​

ភ្នំពេញ: កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ស្រាវជ្រាវ​រហូត​តាម​ចាប់ខ្លួន ជនសង្ស័យ​ម្នាក់ដែលជា​បក្ខពួក​ក្រុមចោរ​ប្លន់​ប្រដាប់អាវុធ​​ដែល​ត្រូវ​កម្លាំង អាវុធហត្ថ​បាញ់​ស្លាប់​២នាក់ កាលពី​ចុងឆ្នាំ​២០១៥​នោះ​ហើយ​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​បន្ត​ការសួរនាំ​។​

​លោក ឯក សេរី​វុ​ធ អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ ខណ្ឌ​ជ្រោយចង្វារ បានប្រាប់ថា​កម្លាំង​របស់លោក​បាន​តាម​ចាប់ខ្លួន​ជន​​សង្ស័យ​រូបនេះ​មានឈ្មោះ ហ៊ីមសុភាព អាយុ​២៣​ឆ្នាំ នៅ​សង្កាត់​ជ្រោយចង្វារ ដែល​ជននេះ គឺជា​ដៃជើង​របស់​ចោរមួយក្រុម​ដែល​ត្រូវ​​បាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប និង​បាញ់​ស្លាប់​២​នាក់ ចាប់ខ្លួន​៤នាក់ មាន​ស្រី​២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ក្រោយពីពួកគេ​បាន​ប្លន់​ម៉ូតូ​មួយគ្រឿង នៅ​ជិត​រង្វង់​មូល​កាំ​កូ​ស៊ីត​ធី ខណ្ឌទួលគោក​។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ព្រឹក​ព្រលឹម​ម៉ោង​៥​និង​២០​នាទីថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៥​នៅតាម​បណ្តោយ​​ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ខណ្ឌទួលគោក ខាងមុខផ្ទះ​២២​បេ មាន​ករណី​បាញ់​ប្លន់​សម្លាប់​យក​ម៉ូតូ​១​គ្រឿង​ម៉ាកហុងដា សេ​២០១៥ ពណ៌​ខ្មៅ សេរី​២០១៥ ។​

​ជនរងគ្រោះ​ឈ្មោះ ឌិន ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បុគ្គលិក​ទិញ​លក់​កំទិចក្រណាត់ មាន​ស្រុកកំណើត​នៅ​ភូមិ​ទួល​ធំ ឃុំ​ចំបក់ ខេត្តក្រចេះ​។​

​ខ​ណះ​ដែល​ជនរងគ្រោះ​បានមក​កន្លែងធ្វើការ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះម៉ូតូ​២​គ្រឿង​បានមក​ប្លន់​បាញ់​ចំនួន​១​គ្រាប់​ត្រូវ​ក្បាល​ជនរងគ្រោះ​ស្លាប់​នៅ​ហ្នឹងកន្លែងកើតហេតុ​តែម្តង​ចំណែក​ជនល្មើស​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះចាកចេញ​ទៅដោយ​សុវត្ថិភាព​។​

​ក្រោយមក​ក្រុមចោរប្លន់ បាន​បាញ់​តដៃ​ជាមួយ​ស​ម្លាំ​ង​អាវុធហត្ថ​ពេល​កម្លាំង​អាវុធហត្ថតបត​និង​បាញ់​ការពារ​ខ្លួន​រហូត​ធ្វើ​ឲ្យ​ជនល្មើស​២​នាក់​ត្រូវស្លាប់ នៅក្នុងសង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។​ការបាញ់​តបត​និង​តាម​ប្រ​ម៉ាញ់​ក្រុមចោរប្លន់នេះ បាន​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​​អាវុធហត្ថ​តាម​ខណ្ឌ​និង​ក្រុងភ្នំពេញក្រោម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កង​រាជធានី​ភ្នំពេញ រហូត​ចាប់ខ្លួនជនសង្ស័យ​បាន​៤​នាក់ ព្រមទាំង​ម៉ូតូ​និង​ស្លាក​លេខ​កំ​ភ្លើង​ខ្លី​នៅ​ភូមិ​ឡរ​កំបោរសង្កាត់​ស្វាយ​​ប៉ាក ខណ្ឌ​ឬ​ស្សី​កែវ និង​សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ៕​