​របាយការណ៍​ពុករលួយ​៖ កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ទី១៥០​ប្រចាំ​ឆ្នាំ២០១៥

​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index ) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅថ្ងៃនេះ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី១៥០ ស្មើប៊ូរុងឌី និងស៊ីមបាវ៉េ ក្នុងចំណោម​១៦៨​ប្រទេស ខណៈ​កាលពី​ឆ្នាំមុន កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥៦ ស្មើ​មី​យ៉ាន់​ម៉ា និង​ស៊ីម​បា​វ៉េ​ក្នុងចំណោម​១៧៥​ប្រទេស​។​

ដាណឺម៉ាក​នៅ​តែ​ជាប្រទេស​ដែល​ស្អាតស្អំ​ជាងគេ​លើ​ពិភពលោក បន្ទាប់មក​រួមមាន ហ្វាំងឡង់ ស៊ុយអែត នូវែល​សេឡង់ ហូឡង់ ន័វែស ស្វីស សឹង្ហបុរី កាណាដា អាល្លឺម៉ង់ លុចសំបួរ និង​ចក្រភព​អង់គ្លេស​។ ជាមួយ​គ្នានេះ សូម៉ាលី កូរ៉េខាងជើង អាហ្វហ្គានីស្ថាន ស៊ូដង់ ស៊ូដង់ខាងត្បូង និងអង់ហ្គោឡា ជា​ប្រទេស​ដែលមាន​ស្ថានភាព​ពុក​រលួយ​ខ្លាំង​ជាង​គេ៕


អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​