លោក គួច ម៉េង​លី សម្ពោធ​សៀវភៅ «You Are The Good. Better. Best.» នៅ​ថ្ងៃ​សុក្រ​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែមករា លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន និង​ប្រធាន​ចាងហ្វាង នៃ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងធ្វើ​ការសម្ពោធ​សៀវភៅ​របស់ខ្លួន ដែលមាន​ចំណងជើង​ថា «You Are The Good. Better. Best.» នៅ Monument Books & Toys ជាន់​ទី​១ មហាវិថី​ព្រះ​នរោត្តម ចាប់ពី​ម៉ោង​៩ ដល់​ម៉ោង​១១​ព្រឹក​។​

«You Are The Good. Better. Best» គឺជា​សម្រង់​ឃ្លា​មួយ​របស់លោក គួច ម៉េង​លី ដែល​លោក​ចង់​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ពលរដ្ឋ​នៅតាម​សហគមន៍ យុវជន និង​ការលើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​សៀវភៅ​នេះ​ផ្សព្វផ្សាយ​ដោយ Mengly J.Quach University Press​។ ជាមួយគ្នានេះ ក្រុមការងារ​របស់លោក គួច ម៉េង​លី នឹងធ្វើ​ការចែកជូន​សៀវភៅ​ចំនួន​២០០​ក្បាល​ផងដែរ​សម្រាប់​អ្នក​ដែលមាន​វត្តមាន​មុនគេ​ក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃ​សុក្រ​នេះ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​