អ្នកស្លាប់បានកើនឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ នៅព្រៃវែង

ព្រៃវែង៖ គិតត្រឹមថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នេះ ចំនួនអ្នកស្លាប់បាន កើតឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបើកបរ បញ្ចាស់ទិសគ្នា កាលពីថ្ងៃទី២៥ ខែមករា បណ្ដាលឲ្យស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់ នៅចំណុចភូមិព្រៃ ភូមិឃុំកញ្រ្ជៀច ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ រួមមាន ទី១.ឈ្មោះ គុជ វិចិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជម្ពូវន្ត័ ឃុំត្នោត បើកពីទិសខាងជើង មកត្បូង បើកបរម៉ូតូម៉ាក C125 សេរី ឆ្នាំ២០១១ ពណ៍ខ្មៅ គ្មានស្លាកលេខ (ស្លាប់នៅកន្លែងកើតហេតុ), និងមានអ្នកជិះពី ក្រោយម្នាក់ទៀត ឈ្មោះ សុខ ភារិន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រឡាមាឃ ឃុំត្នោត ស្រុកស្រុកកញ្រ្ជៀច (រងរបួសធ្ងន់), ទី២.ឈ្មោះ សាក់ ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិពោធិទង ឃុំកញ្រ្ជៀច បើកពី ទិសខាងត្បូងទៅជើង បើកបរម៉ូតូម៉ាក C125 សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BE-4430 (ស្លាប់នៅនិងកន្លែង ), មានឌុបគ្នា ៣នាក់រួមមាន -ឈ្មោះ អ៊ី វុទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកញ្រ្ជៀច ឃុំកញ្រ្ជៀច (របួសធ្ងន់), -ឈ្មោះ អ៊ី វុត្ថា ភេទប្រុស អាយុ១០ឆ្នាំ នៅភូមិជាមួយគ្នា (បញ្ជូនដល់ពេទ្យស្លាប់), -ឈ្មោះ សុវណ្ណ អមរ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិឆ្អឹងជំនី ឃុំកញ្រ្ជៀច (របួសធ្ងន់)។

មន្ត្រីសមត្ថកិច្ចបានបន្តថា វត្ថុតាងម៉ូតូទាំង ២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ច ដកហូតទុកនៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច។

សូមបញ្ជាក់ថា បើតាមអភិបាលស្រុកកញ្ជ្រៀច លោក ប៊ិន ជីវន្ត បានឲ្យដឹងថា មកដល់ថ្ងៃទី២៧នេះ អ្នករងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ខាងលើ បានស្លាប់អស់ហើយ ពេលបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ។ ហើយអ្នកស្លាប់ក្នុងហេតុការណ៍នេះ សរុបទាំងអស់មានចំនួន ៦នាក់៕

អ្នកស្លាប់បានកើនឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ នៅព្រៃវែង

អ្នកស្លាប់បានកើនឡើង ៦នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចណ៍ នៅព្រៃវែង