៤ម៉ឺនដុល្លារ ពីសែលកាត បានធ្វើឱ្យអ្នក ខេត្តកំពង់ចាម មានជីវភាព ល្អប្រសើរជាងមុន

ភ្នំពេញ៖  នៅថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៦ នេះ ក្រុមហ៊ុនសែលកាត បានធ្វើការចែករង្វាន់ ជាថ្មីទៀតហើយ ទៅដល់អតិថិជនដែល មានទីលំនៅស្ថិតក្នុង    ស្រុកកងមាស ខេត្តកំពង់ចាម ។

 លោកស្រី កាំង ធារី ដែលមានមុខរបរជាអ្នក លក់ដូរហើយក៏ជាអ្នកមាន សំណាងឈ្នះរង្វាន់ទឹកប្រាក់ ៤ ម៉ឺនដុល្លារពីក្រុមហ៊ុន សែលកាត បានថ្លែងប្រាប់អ្នក សារព័ត៌មានថា” លោកស្រីពិតជាត្រេកអររក អ្វីប្រៀបពុំបាននោះទេនៅពេលដែលបានដឹងថា ខ្លួនមានសំណាងដែលមិនគួរឱ្យជឿ”។

បន្ថែមពីលើនេះទៀតអ្នកដែល មានសំណាងរូបនេះ ក៏បានប្រាប់ដែលថាកាលពី ដំបួងគាត់ពុំបានជឿទៅលើកម្មវិធី “ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” នោះទេដោយគិត ថាវាគ្រាន់តែ ជាកម្មវិធីធម្មតាក៏ប៉ុន្តែអ្វី ដែលធ្វើឱ្យលោកស្រីភ្ញាក់ផ្អើលនោះ គឺនៅពេលដែលកំពុង មើលទូរទស្សន៏ស្រាប់តែបាន ឃើញលេខលោកស្រីបានឈ្នះរង្វាន់ និងមានក្រុមហ៊ុនសែលកាត បានហៅទូរសព្ទមកប្រាប់ ថាលេខខ្ញុំមានសំណាងឈ្នះរង្វាន់ ៤ម៉ឺនដុល្លារពីសែលកាតនៅពេលនោះ ហើយដែលធ្វើឱ្យលោកស្រីលោត ដោយមិនអាចគ្រប់គ្រង់ ទៅលើខ្លួនឯងបាន។

លោកស្រីបានបញ្ជក់ថាទឹកប្រាក់ មួយចំនួនធំនេះនិងយកទៅឱ្យកូនចៅ និង មួយចំនួនទៀតទុកសម្រាប់ពេលដែលខ្លួនឯងនៅពេលចាស់៕

៤ម៉ឺនដុល្លារ ពីសែលកាត បានធ្វើឱ្យអ្នក ខេត្តកំពង់ចាម មានជីវភាព ល្អប្រសើរជាងមុន