មេកាំកុងត្រូល ខេត្តស្វាយរៀង រងការរិះគន់ថា បើកឲ្យឈ្មួញ នាំសាច់ជ្រូក សាច់គោ និងមេតាណុល ចូលតាមច្រកទ្វារ បាវិត

ស្វាយរឿង៖ ប្រធានសាខា កាំកុងត្រូល ខេត្តស្វាយរៀង លោក ណាល់ វិចិត្រ បានរងការរិះគន់ ពីប្រជា ពលរដ្ឋថា បាន បណ្ដោយឲ្យទំនិញគ្មានគុណភាព ហូរចូលតាមច្រកអន្តរជាតិ និងច្រករបៀងនានា ក្នុង ខេត្ត ដោយមិនគិតអំពី ផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ឡើយដោយបានពង្រាយកូនចៅចាំ យកលុយពីអ្នកដឹកទំនិញគ្រប់ប្រភេទ ហើយមិនបានពិនិត្យថា ទំនិញនោះមានគុណភាព ឬគ្មានគុណ ភាពនោះឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថា ជាក់ស្ដែងកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦នេះ នៅក្នុងបរិវេណ ចំណត រថយន្តក្រុង ក្រុមហ៊ុនដឹកជញ្ជូន អូរឡាំពិក អិចប្រេស អ៊ិនធើណេសិនណល ដែលមានទីតាំង នៅ ផ្ទះលេខ៤៨ ផ្លូវលេខ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា ទំនិញប្រភេទសាច់គោ សាច់ជ្រូក សង្ស័យខូចគុណភាព និងទឹកមេតាណុល គ្មានច្បាប់អនុញ្ញាត ដែលឈ្មួញទុច្ចរិត លួចដឹកតាម រថយន្ត ក្រុង នាំចូលពីប្រទេសវៀតណាម ចូលតាមមាត់ច្រកទ្វារ អន្តរជាតិបាវិត ទៅដល់រាជធានីភ្នំពេញ ត្រូវ បានកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃចាប់។ ទំនិញអត់ច្បាប់ និងប្រភេទទំនិញ ដែលធ្វើឲ្យ ប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់ ដែលសមត្ថកិច្ចធ្វើការឃាត់ ចាប់បាន នោះ រួមមានសាច់គោទម្ងន់ ៩៣៦គីឡូក្រាម ដាក់នៅក្នុងកេស ចំនួន ៥២កេស មិនមានក្លាស្សេត្រឹមត្រូវ សាច់ជ្រូកកិនទម្ងន់ ១១៧០គីឡូក្រាម ដាក់នៅក្នុងកេស ចំនួន ១៨កេស  ឆ្អឹងជំនីជ្រូកទម្ងន់ ៦០គីឡូក្រាម ដាក់នៅក្នុង កេសចំនួន ៣កេស និង ទឹកមេតាណុល ៦៥កាន ស្មើរនិង ១៩៥០លីត្រ។

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ទំនិញបង្កប់តាមរថយន្តក្រុង និងរថយន្តដឹកទំនិញ រួមមានបន្លែផ្លែឈើរ សាច់សត្វ និងទំនិញជាច្រើនទៀត ដែលសុទ្ធសឹង ជាជំនាញរបស់សមត្ថកិច្ច កាំកុង ត្រូល ធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ មុននិងនាំចូលក្នុងប្រទេស ប៉ុន្តែចាប់តាំងពីលោក ណាល់ វិចិត្រ មកកាន់តំណែង មេកាំកុងត្រូលខេត្តនេះ ពុំដែលឃើញ មានការទប់ស្កាត់ ឬពិនិត្យឲ្យបានត្រឹមត្រូវនោះ ទេ ដោយបណ្ដោយឲ្យទំនិញទាំងនោះ ហូរចូលដោយសេរី ពិសេសតាមច្រករបៀងតែម្ដង ឃើញតែ រថយន្តដឹកបន្លែ ត្រីសាច់ និងទំនិញផ្សេងៗទៀត បើកទៅយ៉ាងរលូន។ ហើយទំនិញសង្ស័យខូចគុណភាពនេះ បានបង្កប់ក្នុងរថយន្តក្រុង ជាច្រើនឆ្នាំមកហើយ មិនត្រូវបាន សមត្ថកិច្ចកាំកុងត្រូលធ្វើការបង្ត្រាបនោះឡើយ។

ពាក់ព័ន្ធនិងការចោទ ប្រកាន់ ក៏ដូចជាការរិះគន់នេះ ត្រូវបានលោក ណាល់ វិចិត្រ ប្រធានសាខាកំាកុង ត្រូលខេត្តស្វាយរៀង ច្រានចោល ថា ពុំពិតដូចការលើកឡើងនោះទេ លោកបានបញ្ជាក់ថា សាច់គោ សាច់ជ្រូក ពិតជាបាននាំចូលមកមែន ប៉ុន្តែក្រុមឈ្មួញបានវិចខ្ចប់ត្រឹមត្រូវ ដាក់ប្លាស្សេ ក្នុងធុង និងកេស តាមស្តង់ដា ដែលអាចទទួលយកបាន ប៉ុន្តែនៅពេលធ្វើដំណើរនៅតាមផ្លូវ វាអាចនិងខូចគុណភាពខ្លះ។ លោក បានបញ្ជាក់បន្ថែមទៀតថា កន្លងមកកម្លាំង កំាកុងត្រូលរបស់លោក ក៏ធ្លាប់បានបង្ក្រាបផងដែរ ចំពោះករណីនាំសាច់ខូចគុណភាព ឆ្លងដែន ដែលក្រុមឈ្មួញ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដឹកតាមម៉ូតូ ខុសស្តង់ដា ធ្វើឲ្យសាច់ស្អុយ ខូចគុណភាព ដែលទំនិញទំាងនោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ។

ដោយឡែកចំពោះការរិះគន់ ថាបានបើកដៃឲ្យឈ្មួញដឹក មេតាណុតាមរថយន្តនោះ ក៏មិនត្រូវនោះដែរ លោកថា កន្លងមក ធ្លាប់មានករណី ឈ្មួញសុំនាំមេតាណុលចូល ជាលក្ខណៈលាយសាំងក្រអូបលាយ លាភថ្នាំផ្ទះ ប៉ុន្តែករណីនេះ បាត់ទៅវិញ ៤ខែ ៥ខែមក  ឯករណីដែលដឹកអេតាណុលតាមរថយន្តនេះ គឺក្រុមឈ្មួញ បានដឹកតាមម៉ូតូ និងនាំចូលតាមច្រករបៀងផ្សេងៗ រួចយកមដាក់រថយន្តក្រុង នៅកន្លែង អាហារដ្ឋាន ដែលរថយន្តក្រុងឈប់ ដើម្បីដាក់បន្តទៅភ្នំពេញ ហើយចំពោះករណីនេះ លោកធ្លាប់រាយ ការណ៍ និងសុំកិច្ចសហការជាមួយខាងនគរបាលវរៈព្រំដែន និងកម្លាងអន្តោប្រវេសន៍ ដើម្បីធ្វើការ បង្ក្រាប ព្រោះថា បទល្មើសលួចដឹកនេះ ភាគច្រើនកើតឡើងនៅចន្លោះម៉ោង២ និងម៉ោង៣ ទៀបភ្លឺ ដែលធ្វើឲ្យកម្លាំងកំាកុងត្រូល របស់លោកពិបាកក្នុងការបង្ក្រាប៕

មេកាំកុងត្រូល ខេត្តស្វាយរៀង រងការរិះគន់ថា បើកឲ្យឈ្មួញ នាំសាច់ជ្រូក សាច់គោ និងមេតាណុល ចូលតាមច្រកទ្វារ បាវិត

មេកាំកុងត្រូល ខេត្តស្វាយរៀង រងការរិះគន់ថា បើកឲ្យឈ្មួញ នាំសាច់ជ្រូក សាច់គោ និងមេតាណុល ចូលតាមច្រកទ្វារ បាវិត

មេកាំកុងត្រូល ខេត្តស្វាយរៀង រងការរិះគន់ថា បើកឲ្យឈ្មួញ នាំសាច់ជ្រូក សាច់គោ និងមេតាណុល ចូលតាមច្រកទ្វារ បាវិត