ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹងថ្នាំញៀន មួយកញ្ចប់ធំ

ភ្នំពេញ៖ កម្លាំងនគរបាល ស្រុកសៀមប៉ាង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បានធ្វើការបង្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ គ្រឿងញៀនខុសច្បាប់ នៅចំណុចភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ ទី១.ឈ្មោះ ខាំ ហ្វាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឡាវ មុខរបរជាងជួសជុលយន្តហោះ ឲ្យរដ្ឋាភិបាលឡាវ ទីកន្លែងកំណើតភូមិសូត្រ ស្រុកមឿងឃូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ បច្ចុប្បន្នរស់នៅភូមិណាខ្វាង ស្រុកសាណាក់សំប៊ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ, ទី២. ឈ្មោះ សៅ សៀន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពងគ្រៀស ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលបន្តថា វត្ថុតាងដែលរឹមអូសបានរួមមាន ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១កញ្ចប់ធំ ទម្ងន់ ៨៧,៣ក្រាម, ទូរស័ព្ធដៃ ១គ្រឿង។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមនឹងថ្នាំញៀន មួយកញ្ចប់ធំ