ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖​ ក្មេងប្រុសស្រីចំនួន០៤នាក់​ក្នុងចំណោមបងបង្អូនបង្កើត០៥នាក់ ​កើតក្នុងគ្រួសារកសិករក្រីក្រ ​ហើយអ្វីដែលចម្លែក​និងជាអកុសល្យក្មេង​ទំាង០៤នាក់នោះ​កើតមកភ្លាមមាន​ស្រកាពេញខ្លួន​មិនដឹងជាមានជំងឺ ​ឬមានមូលហេតុអ្វី ។ ​

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ក្មេងអភ័ព្វទំាង៤នាក់​ (ឪពុកម្តាយមិន​ទាន់​​​ស្គាល់ឈ្មោះ)​នោះ ​រស់នៅក្នុងភូមិអូរអង្គុំ ​ឃុំអមលំាង ​ស្រុកថ្ពងមាន​ឪពុកម្តាយ​ជាកសិករក្រីក្រក្នុងភូមិ ។

សេចក្តីរាយការណ៍​បានបន្តថា​ ក្មេងទំាង៤នាក់ក្នុងចំណោមបងប្អូន​បង្កើត០៥នាក់នោះរួមមាន៖ឈ្មោះ ​សៀវ សៅ ភេទស្រី អាយុ១៤ឆ្នំា​ , សៀវ សុខ ​ភេទប្រុស អាយុ១១​ឆា្នំ , សៀវ រ៉ាន​ ភេទស្រី អាយុ៨ឆា្នំ​ ​និងឈ្មោះ សៀវ សឿន ភេទប្រុស​ អាយុ៣ឆា្នំ ​ចំណែកឯបងគេបង្អស់ឈ្មោះ ស្រី នាង ​អាយុ១៦ឆ្នាំ ​មិនមានស្រកាដូចប្អូនៗនោះទេ ។

បើតាមអ្នកភូមិដែល​ធ្លាប់បានឮម្តាយក្មេងៗ​ទំាង៤នាក់នោះនិយាយបា្រប់ថា ​កូនៗរបស់គាត់ដែលកើត​មានស្រកាពេញខ្លួននោះ​ មានតែកូនពៅម្នាក់ឈ្មោះ ​សៀវ សឿន អាយុ៣ឆ្នាំនោះទេ​ ដែលមុនពេលពរពោះ ​គាត់សុបិនឃើញនាគមកចាប់ជាតិ ។

យ៉ាងណាក៍ដោយ​ ទាក់ទិនទៅនឹងក្មេងកើតមកមាន​ស្រកាពេញខ្លួននេះ ​មិនទាន់មានមន្រ្តីជំនាញណាម្នាក់​នៅក្រសួងសុខាភិបាល​បកស្រាយតាមវេជ្ជសាស្រ្ត ឬ វិទ្យាសាស្រ្ត​នោះ​នៅឡើយទេ ។

ប្រជាពលរដ្ឋនៅ​ក្នុងភូមិក៍ដូចជាក្រុមគ្រួសារ​សាច់ញាតិក្មេងៗទំាង០៤នាក់​ បានអំពាវនាវដល់សប្បុរសជននិង ​មន្រ្តីជំនាញពាក់ព័ន្ឋ​ ជួយជាសម្ភារ​ថវិកាដល់គ្រួសារ​ក្រីក្រ​ខាង​លើ និង​បើដឹងពីមូលហេតុថា​ជាប្រភេទជំងឺអ្វីសុំជួយព្យាបាល​ ព្រោះគ្រួសារនេះ​ក្រីក្រណាស់ ៕