ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ​៖ ​ក្រុម​​មន្ត្រី​ផ្នែក​ព្រៃឈើបាន​ព្រមាន​ថា ​ដើមឈើ​​ចំនួន​រាប់រយ​ដើម​ ដែល​ត្រូវ​បាន​ដាំ​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៦ កាលពី​ជាង​៥០​ឆ្នាំ​មុន អាច​នឹង​ត្រូវ​ងាប់​​នា​ពេល​ខាង​មុខដ៏​ខ្លី បើសិនជា​មិនមែន​​វិធានការ​សង្គ្រោះ​ ឱ្យ​​បាន​ទាន់​​ពេល​នោះ​ទេ​ ។

នាយ​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប លោក​ទា គឹ​ម​សុទ្ធ បាន​ថ្លែងប្រាប់​ថា​ ​ដើមឈើ​ដែល​​កំពុង​ប្រឈម​នឹង​​ការ​ងាប់​នេះ មាន​ចំនួន​រាប់​រយ​ដើម ត្រូវ​បាន​ដាំ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ស្តុប​​ទន្លេសាប ទៅ​ទល់​នឹង​រង្វង់​មូល​អតីត​​មុខ​គ្រុឌ ដែល​ជា​ច្រក​ចេញ-​ចូល​យ៉ាង​សំខាន់​​នៃ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ នា​​ប៉ែក​ខាងលិច​​ក្រុង​ ។

លោកនាយ​ខណ្ឌ​បាន​បញ្ចា​ក់ថា​ មូលហេតុ​​បណ្តាល​ឱ្យ​​មានការ​ចាប់ផ្តើម​ងា​ប់​ជា​​បណ្តើ​ៗ​នូវ​​ដើមឈើ​ទាំង​នោះ គឺ​ដោយសារ​តែ​ផ្នែក​ខាង​​គល់​របស់​វា​ ត្រូវ​បាន​រំលោភ​ដោយសា​រក​​កាយ​ និង​បង្ហាប់ដី​ធ្វើ​ថ្នល់ រួម​ទាំង​​ក្រាល​ការ៉ូឡា​​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចាប់ពី​ប៉ែក​ខាង​លិច​ក្រុង រហូត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​​សៀមរាប ដែល​មាន​​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ត្រូវ​បាន​​អាជ្ញាធរ​ខេត្ត ​នា​ចុង​អាណ​ត្តិ​លោក​ស៊ូ ភិ​រិ​ន្ទ កាន់​ការ​​ជា​អភិបាលខេត្ត បាន​ធ្វើការ​​ពង្រីក​ និង​កែលម្អ ទៅ​​ជា​ផ្លូវភ្លោះ​បី ដែល​ជា​ហេតុ​នាំ​ឱ្យ​​មានកា​​កាយ​ជីក និង​ចាក់​ដី​​បង្ហាប់ដី ​ដើម្បី​ពង្រីក​​ថ្នល់ ដោយ​ទុក​​អក្ស​រខ​ណ្ឌ ​ដែល​ថ្នល់​ចំនួន​២​​​ជាទី​តាំង​នៃ​ដើមឈើ​ទាំងនោះ​ឱ្យ​​នៅ​រួម​តូច ​​។ លើស​ពី​នោះ​ ថែម​ទាំង​ក្រាល​ការ៉ូឡា​​យ៉ាង​ជុំ​ជិត​គល់​វា​ផង​ដែរ ​។

លោក​ទា គឹ​ម​សុទ្ធ បាន​មាន​ប្រសាសន៍ថា ​នៅ​ពេល​គេ​ពង្រីក​ផ្លូវ គេ​បាន​ជីក​ និងចាក់​ដី​លុប​រួច​ប្រើ​គ្រឿងចក្រ​កិន​​បង្ហាប់ លើស​ពី​នោះ ក៏​​មាន​ក្រាល​ការ៉ូ​ឡាអឹប ​និង​គល់​ថែម​ទៀត ​​ជា​ហេតុ​ធ្វើ​ឱ្យ​​ថប់​ខ្យល់ ព្រម​ទាំង​មិន​អាច​បើ​ក​​ទឹកបាន​នៅ​​រដូវប្រាំង​ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ដើមឈើ​ទាំង​​ហ្នឹង​នេះ អាច​ត្រូវ​បាន​ដាំ​ដោយ​ថ្នាក់​ដឹង​នាំ​ខេត្ត​តាំងពី​អំឡុង​ពេល​ជាង​៥០​ឆ្នាំ​មុន ដូច្នេះ​មិន​អាច​បណ្តោយ​ឱ្យ​​ងាប់​ទទេ​ៗ​បាន​ទេ​ ។ ​