វិធីងាយៗ រក្សា​ទុក​លេខ​ទូរស័ព្ទ​ទៅ​ជា file មួយ​សម្រាប់​ផ្ទេរ​ទៅ​កាន់​កុំព្យូទ័រ ឬ​ស្មាត​ហ្វូន​ផ្សេងៗ​ទៀត​បាន​ទាំងមូល!

សម្រាប់មិត្តអ្នកអាន ដែលមិនទាន់​ដឹង​ច្បាស់​ជា​សប្បាយ​ចិត្ត ដោយពី​មុន​មិន​ទាន់​ដឹង អ្នក​កត់​លេខ​ទូរស័ព្ទ ឬ​ផ្ទេរលេខ​ទូរស័ព្ទ តាម​រយៈ​ការ​បង្កើត​មួយៗ តែ​ពេល​នេះ​យើង​នឹង​ណែនាំ​ពីវីធីនេះ អ្នកនឹង​អាច​ផ្ទេរម្តង​បាន​ទាំងអស់តែម្តង។

វិធីងាយៗ រក្សា​ទុក​លេខ​ទូរស័ព្ទ​ទៅ​ជា file មួយ​សម្រាប់​ផ្ទេរ​ទៅ​កាន់​កុំព្យូទ័រ ឬ​ស្មាត​ហ្វូន​ផ្សេងៗ​ទៀត​បាន​ទាំងមូល!

វីធីនេះ អ្នកអាចអនុវត្តិន៍បាន លើស្មាតហ្វូនដែលដំនើរការប្រព័ន្ធប្រតិបត្តិការ Android នានា ហើយវាពិត​ជា​ងាយ​ស្រួល មែនទែន អ្នកអាចរក្សាទុកលេខទូរស័ព្ទជា file មួយ សម្រាប់ផ្ទេរទៅកាន់ស្មាតហ្វូន និង​កុំព្យូទ័រដទៃ​បានទៀតផង ដើម្បីកុំឲ្យបាត់លេខទូរស័ព្ទទាំងនោះនៅថ្ងៃក្រោយ។

របៀបរក្សាទុកលេខទូរស័ព្ទទាំងអស់ទៅជា file មួយ៖

  • អ្នកត្រូវចូលកម្មវិធី Contacts បន្ទាប់ចុចលើពាក្យ More ឬសញ្ញាចុច 3 នៅផ្នែក​ខាងលើ​ជ្រុង​ខាងស្តាំនៃកម្មវិធីនោះ រួចចុចលើ Settings រួចចុច Export ហើយអ្នកអាចចុច Export បន្ទាប់ Device Storage ឬ Export to .vcf file
  • ពេលនោះ វានឹងបញ្ជាក់ថាអ្នកចង់រក្សា file នោះ នៅក្នុង Google Drive ឬមេម៉ូរីរបស់​ស្មាត​ហ្វូន​អ្នក ដូចនេះអ្នកអាចជ្រើសរើសយក folder មួយឈ្មោះ Downloads
  • បន្ទាប់ពីរក្សារួច អ្នកអាចផ្ទេរ file នោះទៅកាន់ស្មាតហ្វូន Android ផ្សេងៗ បន្ទាប់ពីផ្ទេររួច អ្នក​គ្រាន់​តែចុចលើ file នេះភ្លាម វានឹងបញ្ចូលលេខទូរស័ព្ទនៅក្នុង ទៅលើស្មាតហ្វូនមួយទៀតភ្លាម

វិធីងាយៗ រក្សា​ទុក​លេខ​ទូរស័ព្ទ​ទៅ​ជា file មួយ​សម្រាប់​ផ្ទេរ​ទៅ​កាន់​កុំព្យូទ័រ ឬ​ស្មាត​ហ្វូន​ផ្សេងៗ​ទៀត​បាន​ទាំងមូល!

សង្ឃឹមថា អ្នកអាចអនុវត្តិន៍តាមការណែនាំខាងលើនេះ ហើយវានឹងផ្តល់ភាពងាយស្រួលដល់អ្នក នៅ​ពេល​ចង់ផ្ទេរលេខទូរស័ព្ទពីស្មាតហ្វូនមួយទៅកាន់ស្មាតហ្វូនមួយ ឬចង់រក្សាលេខទូរស័ព្ទទាំងនោះទុក ដើម្បីអាចទាញយកមកប្រើនៅពេលបាត់លេខលើស្មាតហ្វូននាពេលក្រោយបានទៀតផង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

វិធីងាយៗ រក្សា​ទុក​លេខ​ទូរស័ព្ទ​ទៅ​ជា file មួយ​សម្រាប់​ផ្ទេរ​ទៅ​កាន់​កុំព្យូទ័រ ឬ​ស្មាត​ហ្វូន​ផ្សេងៗ​ទៀត​បាន​ទាំងមូល!

  • ដោយ: Hong
  • 3:52 PM, 27 January
  • ប្រភព: Android fact
  • Tag: ចំណេះដឹងទូទៅ