បាងកក, សិង្ហបុរី, តូក្យូ ជាទីក្រុងកំពូលទាំងបី ប្រចាំអាស៊ី សម្រាប់អ្នកទេសចរ

សិង្ហបុរី៖ ទីក្រុង បាងកក, សិង្ហបុរី, និង តូក្យូ ត្រូវបានគេកំណត់ថាជាគោលដៅទេសចរណ៍ កំពូលដាច់គេទាំងបី ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក សម្រាប់ភ្ញៀវអន្តរជាតិ។ នេះបើតាមការ ប្រកាសរបស់ MasterCard Asia Pacific Destinations Index ក្រោយបូកសរុបទិន្នន័យ ប្រចាំ ឆ្នាំ ២០១៥ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា MasterCard បានកំណត់ទីតាំង សំខាន់ៗចំនួន ១៦៧ កន្លែងនៅលើសកលលោក ដោយក្នុងនោះមានទាំង កោះ, រម្មណីយដ្ឋាន, ក្រុង, ទីក្រុង, និង តំបន់ ទើបរកឃើញថាទីក្រុងចំនួនបី នៅតំបន់អាស៊ីនេះ បានឈរលើកំពូលតារាងតែម្តង។

តាមតួលេខចុងក្រោយឲ្យដឹងថា ទីក្រុងបាងកក បានឈរនៅលំដាប់ទី ១ តាមពីក្រោយដោយ សិង្ហបុរី និង តូក្យូ។ ភ្ញៀវទេសចរ ដែលមកស្នាក់នៅទីក្រុងបាងកក គិតចាប់ពីពេលពេញមួយ យប់ឡើងទៅ មានចំនួន ២០លាននាក់ ស្របពេលដែលទីក្រុង ភូកេត និង ប៉ាតតាយ៉ា របស់ថៃ ផងដែរ ឈរនៅលេខរៀងទី ៥ និង ទី ៨ នៅលើសកលលោក៕

បាងកក, សិង្ហបុរី, តូក្យូ ជាទីក្រុងកំពូលទាំងបី ប្រចាំអាស៊ី សម្រាប់អ្នកទេសចរ

  • បាងកក, សិង្ហបុរី, តូក្យូ ជាទីក្រុងកំពូលទាំងបី ប្រចាំអាស៊ី សម្រាប់អ្នកទេសចរ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/01/27  Category:​អន្តរជាតិ