មីយ៉ាន់ម៉ា ស្វែងយល់ និងផ្លាស់ប្តូរ បទពិសោធន៍ ការងារ ជាមួយកម្ពុជា

ភ្នំពេញ៖ ក្រុមប្រឹក្សាអាជ្ញា កណ្តាលមីយ៉ាន់ម៉ា ដឹកនាំដោយលោក  ស ណាំង ( Saw  Naing )  អគ្គនាយក ទំនាក់ទំនងការងារ បានសិក្សាស្វែងយល់ ពីបទពិសោធន៍ និងផ្លាស់ប្តូរ ការងារជាមួយ ក្រុមប្រឹក្សា អាជ្ញាកណ្តាលកម្ពុជា នៅទីស្តីក្រសួងការងារ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងា និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា មីយ៉ាន់ម៉ា និងកម្ពុជា ភូមិសាស្ត្រ នយោបាយ មានលក្ខណៈដូចគ្នា ហើយជាប្រទេសជិតខាងគ្នា ពិសេសទំនៀមទំលាប់ប្រពៃណីមានភាព ប្រហាក់ប្រហែលគ្នា។

លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល  បានលើកឡើងថា កម្ពុជា ត្រេកអរដែលមានក្រុមប្រឹក្សាអាជ្ញាកណ្តាលមីយ៉ាន់ម៉ា មកទស្សនកិច្ចនៅកម្ពុជា និងធ្វើការផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាទៅវិញទៅមក ។ 

លោកបន្តថា មីយ៉ានម៉ាចាប់អារម្មណ៍ចំពោះលក្ខណៈពិសេស ភាពជាគំរូ និងជោគជ័យ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា ។  ការប្តេជ្ញាចិត្តរបស់សហមីយ៉ាន់ម៉ា ដើម្បីជាការលូតលាស់នៃវិស័យសេដ្ឋកិច្ច និងភាពរីករាយរបស់កម្ពុជាក្នុងកិច្ច សហការ និងរៀនសូត្របន្ថែម។

ក្នុងជំនួបនោះដែរ លោក ស ណាំង បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះ  គឺចង់ឃើញពីដំណើការនៃការបង្កើតតុលាការ ការងារនៅកម្ពុជាផងដែរ ហើយក៏ចង់ដឹងពីរបៀបដោះស្រាយ ការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា  ដែលមានអំណាច យ៉ាងណាក្នុងការដោះស្រាយបញ្ហាការងារ ក្នុងប្រទេសកម្ពុជា ។

លោក អ៊ិត សំហេង បានថ្លែងថា ក្នុងក្របខណ្ឌគោលនយោបាយ នៃអភិវឌ្ឍន៍ប្រទេសជាតិ រាជរដ្ឋាភិបាលតែងតែទុកវិស័យការងារជាវិស័យអាទិភាព មួយយ៉ាងសំខាន់ ហើយចាត់ទុកការអនុវត្ត សិទ្ធិកម្មករ នៅកន្លែងការងារ  ជាការអនុវត្តសិទ្ធិ មនុស្សសំខាន់ ៕

មីយ៉ាន់ម៉ា ស្វែងយល់ និងផ្លាស់ប្តូរ បទពិសោធន៍ ការងារ ជាមួយកម្ពុជា

មីយ៉ាន់ម៉ា ស្វែងយល់ និងផ្លាស់ប្តូរ បទពិសោធន៍ ការងារ ជាមួយកម្ពុជា

មីយ៉ាន់ម៉ា ស្វែងយល់ និងផ្លាស់ប្តូរ បទពិសោធន៍ ការងារ ជាមួយកម្ពុជា