អ៊ុយក្រែន ប្រកាសថា អ្នកស្លាប់ដោយសារ ជំងឺផ្តាសាយ មានរហូតដល់ ៨៣នាក់

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺផ្តាសាយមានរហូតដល់ ៨៣នាក់ហើយ ។

លោក Alexander Kvitashvili រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់បណ្តា អ្នកសារព័ត៌មានថា "អ៊ុយក្រែន បច្ចប្បន្ននេះមាន ករណីឆ្លងជំងឺផ្តាសាយ" ។មិនទាន់ដឹងថា ការឆ្លងជំងឺនឹងរាលដាល កម្រិតណាទៀតនោះទេ ព្រោះថា ក្នុងចំណោម២៤តំបន់ មាន ១៨តំបន់ហើយដែលកំពុង ប្រឈមមុខនឹងជំងឺផ្តាសាយ ។

លោក Kvitashvili បានបញ្ជាក់ថា ចន្លោះដើមខែតុលា ឆ្នាំ២០១៥ និងចុងខែមករា ឆ្នាំនេះ មានអ្នកកើតជំងឺ ផ្តាសាយប្រមាណ២,៦លានករណី តួលេខនេះស្មើនឹង ៦ភាគរយ នៃតួលេខពលរដ្ឋ សរុប ។

នៅថ្ងៃចុងក្រោយកន្លងមកនេះ នៅរដ្ឋាធានីអ៊ុយក្រែន អ្នកស្លាប់ដោយជំងឺ ផ្តាសាយមានចំនួន១៩នាក់ ចាប់តំាងពីមាន អាកាសធាតុចុះត្រជាក់ ហើយអ្នកស្លាប់ចំនួន ១២នាក់ទៀតបានស្លាប់ កាលពីសប្តាហ៍មុន ៕