FIFA បញ្ជាក់ថា បេក្ខភាពប្រធាន បានសំរាំងយក ៥រូប ដែលនឹងត្រូវបោះឆ្នោត ចុងក្រោយ នៅក្នុងខែកុម្ភៈខាងមុខ

ហ្ស៊ូរីច៖ FIFA បានបញ្ជាក់នៅ ថ្ងៃអង្គារម្សិលមិញថា សម្រាប់ការបោះឆ្នោត ជ្រើសតាំងប្រធាន គឺត្រូវបានសំរាំង ចុងក្រោយបេក្ខភាព ឈរឈ្មោះមានចំនួន ៥រូប ហើយនឹងបោះ ឆ្នោតជ្រើសរើស ប្រធានសម្រេចនៅ ក្នុងខែកុម្ភៈខាងមុខនេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា អង្គភាពគ្រប់គ្រង បាល់ទាត់ពិភពលោក នឹងរៀបចំការប្រកួតប្រជែង គ្នាដណ្តើមយកតំណែងជាប្រធាន FIFA ហើយការបោះឆ្នោតចុងក្រោយ មានបេក្ខជនចំនួន ៥រូប ក្នុងនោះរួមមាន លោក Gianni Infantino, លោក Jerome Champagne ព្រះអង្គម្ចាស់Ali bin al Hussein, លោក Sheikh Salman bin Ebrahim al Khalifa និង Tokyo Sexwale ដែលត្រូវឈរឈ្មោះ ចូលរួមបោះឆ្នោត ។

FIFA បានផ្ញើរលិខិតផ្លូវការ មួយដល់សមាជិកចំនួន ២០៩ប្រទេស ដែលមានខ្លឹមសារថា "គណៈកម្មាធិការ FIFA ប្រកាសតំណែង ប្រធានជាផ្លូវការ ក្រោយការបោះឆ្នោត នៅក្នុងខែកុម្ភៈ ដោយបេក្ខភាពសុទ្ធតែ មកពីបណ្តាប្រទេសជា សមាជិករបស់ FIFA ទាំងអស់" ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើស តាំងប្រធានថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ៕