Apple បើកសម្ពោធអគារ ពាណិជ្ជកម្មថ្មីស្រឡាង មួយនៅភាគខាងកើត ប្រទេសចិន

ជីណាន៖ ក្រុមហ៊ុន Apple បានបើកសម្ពោធអគារ ពាណិជ្ជកម្មថ្មីស្រឡាងមួយ នៅខេត្តសានដុង ភាគខាងកើត ប្រទេសចិន ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ថា កាលពីយប់ ថ្ងៃអង្គារម្សិលមិញ មានពិធីអបអរសាទរ ក្នុងការដាក់ឲ្យដំណើរ ការអគារពាណិជ្ជកម្មថ្មីមួយ របស់ក្រុមហ៊ុន អេឡេត្រូនិចយក្ស អាម៉េរិក Apple នៅខេត្តសានដុង ។ នេះបើយោងតាម គេហទំព័ររបស់ Apple បានបង្ហោះឡើង ។

សូមបញ្ជាក់ថា ពលរដ្ឋរស់នៅក្នុង ខេត្តមួយនេះប្រមាណជិត ១០០លាននាក់ ហើយខេត្តសានដុង នេះត្រូវបានគេចាត់ទុកថា តំបន់សេដ្ឋកិច្ចដ៏ធំ ជាងគេលំដាប់លេខ ៣របស់ប្រទេសចិន ។

ក្រុមហ៊ុន Apple ដែលប្រតិបត្តិការ ពាណិជ្ជកម្មនៅ ក្នុងប្រទេសចិន គឹស្ថិតនៅក្នុង លំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាម៉េរិក ។

នៅក្នុងឆ្នំាំ២០១៦នេះ ក្រុមហ៊ុនអេឡិចត្រូនិច សហរដ្ឋអាម៉េរិក នឹងបង្កើតអគារ ពាណិជ្ជកម្មគោលដៅចំនួន ៤០កន្លែង នៅលើដែនដីប្រទេសចិន ៕