ព្យុះបោកបក់យ៉ាងខ្លាំង បំផ្លិចបំផ្លាញផ្ទះសម្បែង ពលរដ្ឋអង់គ្លេសអស់ជាង ១,១០០ខ្នង

ឡុងដ៏៖  កាលពីថ្ងៃអង្គារម្សិលមិញនេះ ខ្យល់ព្យុះបានបោកបក់យ៉ាងខ្លាំង បង្កឲ្យមានខ្លាំងធ្លាក់យ៉ាងចាស់ដៃ និងបង្កជាទឹកជំនន់ឡើង ដោយបានបំផ្លិចបំផ្លាញផ្ទះសម្បែង ពលរដ្ឋដែលរស់នៅក្រុង វ៉ែល (Wales)អស់ប្រមាណជាង ១,១០០ខ្នង ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា ព្យុះបានរំកិលខ្លួនពីសហរដ្ឋអាម៉េរិក មកកាន់អង់គ្លេស ដោយបង្កជាភ្លៀងធ្លាក់ចុះយ៉ាងគំហុក និងបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋអស់រាប់ពាន់ខ្នង ។

ទីភ្នាក់ងារបរិស្ថាន បានព្រមានដល់សហគមន៍ទាំងឡាយ ដែសស្ថិតនៅភាគខាងជើង និងពាយព្យនៃចក្រភពអង់គ្លេស សូមប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ដែលកើតឡើង ដោយសារតែ មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង  ។

ទីភ្នាក់ងារដដែលនេះបានបញ្ជាក់ថា ភ្លៀងនៅតែបន្តធ្លាក់ចុះមកដល់ថ្ងៃពុធនេះ ទន្ទឹមនឹងនេះដែរ នឹងមានភ្លៀងធ្លាក់ខ្លាំងក្លា នៅភាគខាងជើងអង់គ្លេស នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខ ។

ទីភ្នាក់ងារបរិស្ថាន បានបញ្ជាក់ថា ពួកគេបានដាក់ពង្រាយ កម្លាំងជួយសង្គ្រោះ និងទប់ស្កាត់គ្រោះអាសន្ន កើតឡើងនៅគ្រាដែលមានព្យុះ និងភ្លៀងធ្លាក់បង្កជាទឹកជំនន់ឡើង ៕