ក្រសួង​អប់រំ ជ្រើសរើស​និស្សិត ស្ម័គ្រចិត្ត ១០០​នាក់ ជួយ​បង្កើត​ក្លឹប​គណិតវិទ្យា​នៅតាម​វិទ្យាល័យ​

Doliprane TVC

​ភ្នំពេញ​៖ ដើម្បី​ពង្រឹង​ការសិក្សា​ផ្នែក​គណិតវិទ្យា​ឱ្យ​កាន់តែ​មានគុណ​ភាព​ដល់​សិស្សានុសិស្ស​នោះ​ក្រសួង​អប់រំ​យុវជន​ និង ​កីឡា កាលពី​ថ្ងៃទី​ទី​២២ ខែមករា​បានចេញ​សេចក្តីជូនដំណឹង​មួយ​ដើម្បី​ធ្វើការ​ប្រកាស​ជ្រើស រើស​និស្សិត​ស្ម័គ្រចិត្ត​​ដែល​កំពុង​សិក្សា​ផ្នែក​ឯកទេស​គណិតវិទ្យា​ចំនួន ១០០​នាក់ ក្នុងការ​ចូលរួម​ចុះជួយ​បង្កើត និង​ គាំទ្រ​ក្លឹប​សិក្សា​គណិតវិទ្យា​នៅតាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា ​។​ យោងតាម​សេចក្ដី ជូនដំណឹង របស់​ក្រសួង​អប់រំ បានឱ្យដឹងថា​ចំពោះ​ការ បរិច្ឆេទ​នៃ​ការជ្រើសរើស​នេះ​នឹង ចាប់ផ្តើម​​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២៩ មករា​ ឆ្នាំ​២០១៦​។​

ដោយឡែក​ចំពោះ លក្ខខណ្ឌ​នៃ​ការ ជ្រើសរើស​រួមមាន ទី​១​ជា​និស្សិត​ដែល​កំពុង សិ​ស្សា​ឯកទេស​គណិតវិទ្យា នៅ​តា​​ម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ស្សា ,​ទី​២ មាន​មធ្យោបាយ​ធ្វើដំណើ​ផ្ទាល់ខ្លួន ,​ទី​៣ មាន​ពេលវេលា​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃ អាទិត្យ ឬ​មាន​​ពេលវេលា​ទំនេរ​នៅពេល​ល្ងាច ចាប់ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ និង​ទី​៤ មាន​ឆន្ទៈ​ចូលរួមចំណែក និង​វិភាគទាន​ក្នុង កំណែ​ទ​​ម្រ​ង់​វិស័យ​អប់រំ ពង្រឹងគុណភាព​នៃ​ការអប់រំ ការកសាង​សមត្ថភាព និង​ការអភិវឌ្ឍ​ធនធាន មនុស្ស​នៅ​កម្ពុជា​។​

ដោយឡែក​ចំពោះ​កាលបរិច្ឆេទ​និង​ទីកន្លែង​សម្រាប់​ចុះឈ្មោះ​និង​ធ្វើការ​ជ្រើសរើស​គឺ​និស្សិត​ដែលមាន​ចំណាប់​អារ​ម្ម​​ណ៍​អាចធ្វើ​ការចុះឈ្មោះ​នៅ​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាល័យ​នៃ​ក្រសួង​អប់រំ​ចាប់ពី​ថ្ងៃទី​២២​រហូតដល់​ថ្ងៃទី​២៩​ ខែ​ មក​​រា​ វេលា​ម៉ោង ៤​រសៀល​ ។​ និស្សិត​ដែល​ចាប់អារម្មណ៍​អាច​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ ០១២៧២១៨៥៣,០៨៥៩៥៧៧៧៧,០១១៦៩៧០៣៨ ឬ អ៊ីម៉ែល [email protected]

ក្រសួង​អប់រំ ជ្រើសរើស​និស្សិត ស្ម័គ្រចិត្ត ១០០​នាក់ ជួយ​បង្កើត​ក្លឹប​គណិតវិទ្យា​នៅតាម​វិទ្យាល័យ​