វេ​ប​សាយ​បរទេស Daily Mail ​អំពាវនាវ​ឱ្យជួយ​បុរស​ខ្មែរ​ដែលមាន​មុខ​ចម្លែក​ ​

Doliprane TVC

​កាលពី​ថ្មីៗ ​នេះ វេ​ប​សាយ​បរទេស​ដ៏​ល្បី Daily Mail បាន​ចុះផ្សាយ​ព័ត៌មាន​ពី​បុរស​ខ្មែរ​មួយរូប​ដែល​ដុះ​សាច់​មុខ​យ៉ាង​ធំ ហើយ​គាត់​អាច​នឹងត្រូវ​វះកាត់​វា​ចេញ បន្ទាប់ពី​ភ្ញៀវទេសចរ​អូស្ត្រាលី​ពីរ​នាក់​ចាប់ផ្តើម​រៀប​គម្រោង​ថវិការ​សប្បុរសធម៌​តាម​បណ្តាញ​សង្គម Facebook ។​ ​ភ្ញៀវទេសចរ​ទាំងពីរ​រូប​ជា​គូ​ស្វាមីភរិយា ដែល​ស្វាមី​ឈ្មោះថា John Nettleton និង ភរិយា​ឈ្មោះថា Diana Koski ហើយ​ពួកគាត់​បាន​ជួបនឹង​បុរស​មានមុខ​ចម្លែក​អាយុ ៣៤ ឆ្នាំឈ្មោះ Vid កាលពី​អំឡុងពេល​ដើរ​កម្សាន្ត​ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​សបា្ត​ហ៍​មុននេះ ។

វេ​ប​សាយ​បរទេស Daily Mail ​អំពាវនាវ​ឱ្យជួយ​បុរស​ខ្មែរ​ដែលមាន​មុខ​ចម្លែក​ ​

គេ​បានដឹងថា បុរស​មានមុខ​ចម្លែក​នេះ ជា​បុរស​កម្សត់​ទុ​រគ​ត៌ គ្មាន​ផ្ទះសម្បែង ហើយ​សាច់​មុខ​ដ៏​ចម្លែក​នេះ​បានមក​នៅ​ជាមួយ​លោក​តាំងពី​លោក​ចាប់កំណើត​មកម្ល៉េះ ។ ដោយសារតែ​ឃើញ​ពី​ភាព​ចម្លែក និង ភាព​កម្សត់​របស់លោក Vid ទើប​គូ​ស្វាមីភរិយា​មាន​សេចក្តី​អាណិតអាសូរ និង ចង់​ជួយ​លុប​ដុំ​សាច់​ដ៏​ធំ​លើ​មុខ​គាត់ តែដោយសារ​ពុំ​អាច​គ្រប់គ្រង​ការចំណាយ​ទាំងអស់ ទើប​ពួកគាត់​ចាប់ផ្តើម​បង្កើត​គម្រោង​សប្បុរសធម៌​តាម​បណ្តាញ​សង្គម Facebook ។ ប្រសិនបើ​មាន​ថវិការ​គ្រប់គ្រាន់​កាលណា​ហើយ ពួកគាត់​នឹងធ្វើ​លិខិតឆ្លងដែន​នានា ដើម្បី​ជួយ​លោក Vid បាន​ទៅ​វះកាត់​នៅឯ​ប្រទេស​សិង្ហ​បុរី ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ដាយ​លី មែ​ល​)