លន់ ដា​ណេ ត្រៀម​សម្ពោធ​ហាង​ជាង ​២០ ​ម៉ឺន​ដុល្លារ ពិតជា​មិនធម្មតា​

Doliprane TVC

ត្រឹមតែ​ជាតា​រា​កំប្លែង​មួយរូប​សោះ​ប៉ុន្តែ​បែរ​ជាមាន​ប្រាក់​ច្រើន​រាប់​ម៉ឺន​ដុល្លារ​ក្នុងការ​បើកហាង​រកស៊ី​ដ៏​ធំ​មួយ ស្ទើរតែ​គ្មាន​អ្នក​ជឿថា នាង​អាចមាន​ប្រាក់​ដល់​ម្លឹ​ង ទុក​សម្រាប់​បើកហាង​នោះទេ ។ លន់ ដា​ណេ ត្រៀម​នឹង​បើកសម្ពោធ​ភោជនីយ​ដ្នា​ន​របស់ខ្លួន​នៅ​ថ្ងៃទី​ ១៥ ​ខែ កុម្ភ​ឆ្នាំ ​២០១៦ ​នាពេល​ខាងមុខនេះ ហើយ​ដើមទុន​ក្នុងការ​បើកហាង​នេះ​គឺ​អស់ប្រាក់​ប្រមាណ​ជាង​ ២០ ​ម៉ឺន​ដុល្លារ ។​មិនតែប៉ុណ្ណោះ លន់ ដា​ណេ ថែមទាំង​មាន​ចំការ​ស្វាយចន្ទី​ចំនួន​ ៧​ ហិកតា​នៅ​ក្រុង​សួង ក្នុង​ខេត្ត​ត្បូងឃ្មុំ ថែម​ទៀតផង រហូត​មាន​អ្នកខ្លះ​និយាយថា លន់ ដា​ណេ បានក្លាយ​ទៅជា​អ្នកមាន​ស្រុកស្រែ​ទៅហើយ ។​

លន់ ដា​ណេ ត្រៀម​សម្ពោធ​ហាង​ជាង ​២០ ​ម៉ឺន​ដុល្លារ ពិតជា​មិនធម្មតា​

លន់ ដា​ណេ បាន​ឲ្យ​ដឹងថា អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដែល​នាង​បាន​សាងសង់​ភោជនីយដ្ឋាន​មួយ​នៅក្នុង​ខេត្ត កំពង់ចាម ហាង​នេះ​ទើបតែ​សាងសង់​រួចរាល់​ជា​ស្ថាពរ កាលពីពេល​ថ្មីៗ​នេះ ដែល​ត្រៀម​នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​ខាងមុខនេះ នាង​បានដាក់​ឈ្មោះ​ហាង​នោះ​ថា «​មជ្ឍមណ្ឌល​កំសាន្ត​រស្មី​ផ្កាយ​ពេជ្រ » ។ នៅក្នុង​ថ្ងៃ​សម្ពោធ​នាង​បាន​អញ្ជើញ​មិត្តភក្តិ​សិល្បៈ​ដែល​ស្និទ្ធ ស្នាល ជាមួយ​នាង ចូលរួម​ផងដែរ ។​

លន់ ដា​ណេ ត្រៀម​សម្ពោធ​ហាង​ជាង ​២០ ​ម៉ឺន​ដុល្លារ ពិតជា​មិនធម្មតា​

ហាង​នេះដែរ​ គឺ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង​ ២០​ ម៉ឺន​ដុល្លារ ដែល​សុទ្ធសឹងតែ​ជា​ប្រាក់​ផ្ទាល់ខ្លួន​របស់​នាង រួមទាំង​ការចូល​ហ៊ុន​ពី​មិត្តភក្តិ​ខ្លះ ។ ទោះបីជា លន់ ដា​ណេ បញ្ជាក់ប្រាប់​ដូច្នេះ​ក្តី បើតាម​ប្រភព​ពត៌មាន​ពី​អ្នក​នៅក្នុង​សិល្បៈ​បាន​បង្ហើ់ប​ប្រាប់ថា ប្រាក់​ដែល លន់ ដា​ណេ បើកហាង​គឺជា​ប្រាក់​គូស្នេហ៍​របស់​នាង​ផ្តល់​ឲ្យ ។ លន់ ដា​ណេ ពិតជា​មិនធម្មតា​ទេ មានឈ្មោះ​ត្រឹមតែ​ជា​តារា​កំប្លែង​ម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នាង​សន្សំ​ប្រាក់ បាន​យ៉ាងច្រើន​ពី​វិស័យ​សិល្បៈ ។​

លន់ ដា​ណេ ត្រៀម​សម្ពោធ​ហាង​ជាង ​២០ ​ម៉ឺន​ដុល្លារ ពិតជា​មិនធម្មតា​

ជាក់ស្តែង​ក្នុង​សិល្បៈ​ជាង ​១០ ​ឆ្នាំ​មកនេះ នាង​សន្សំ​ប្រាក់​បាន​ទិញ រថយន្ត​ផ្ទាល់ខ្លួន ហើយ​កាលពី​ឆ្នាំមុន​នាង​បាន​ទិញ​ផ្ទះល្វែង​តម្លៃ​ជាង​ដប់​ម៉ឺន​ដុល្លារ​នៅក្នុង​បុរី​ប៉េង​ហួត និង​ទិញ​ដី​ដាំ​ស្វាយចន្ទី​ចំនួន ​៧ ​ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ ។​ ចុងក្រោយ​នេះ​នាង​បាន​បើកហាង​រកស៊ី​នៅក្នុង ស្រុកកំណើត​របស់ខ្លួន ដែលមាន​តម្លៃ​ជាង ​២០​ ម៉ឺន​ដុល្លារ​ទៀតផង ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ដែល​ស្គាល់​នាង​លាន់ មាត់​សរសើរ​គ្រប់ៗ​គ្នា ។ បន្ទាប់ពី​បើកហាង​រួច លន់ ដា​ណេ និង​ចេញទៅ​មើល​ការខុសត្រូវ​ការងារ​រ​ក​ស៊ី ដោយផ្ទាល់ ប៉ុន្តែ​នាង​មិនបាន បោះបង់​អាជីព​សិល្បៈ​ចោល​នោះទេ នាង​នៅតែ​បន្ត​អាជីព​កំប្លែង​ដូច​មុន​ដដែល ៕ ​អា​លី​ណា​