កូន​ប្រុស​ អេ ភូថង ពីរ​​​នាក់​ បាន​រៀន​​សាលា​ណត្ស​អាមេរិក​កាំង​​មិន​បង់​ប្រាក់​​​​​​រហូត​ចប់​ថ្នាក់​

កូន​ប្រុស​ អេ ភូថង ពីរ​​​នាក់​ បាន​រៀន​​សាលា​ណត្ស​អាមេរិក​កាំង​​មិន​បង់​ប្រាក់​​​​​​រហូត​ចប់​ថ្នាក់​

​កូន​ប្រុស​​​អតីត​​កំពូល​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​លោក​ អេ ភូថង ដែល​មាន​ឈ្មោះ​ថា អេ​​អម្ម៉ារិន ​ភូថង និង​ អេ​ថៃសាន់ ភូថង ​​​ត្រូវ​បាន​សាលា​រៀន​ភាសា​អង់គ្លេស​ ណត្សអាមេរិកកាំង ​អនុញ្ញាត​ឲ្យ​រៀន​ដោយ​មិន​បង់​ប្រាក់​​រហូត​ដល់​ចប់​ថ្នាក់​​គ្រប់​កម្រិត។

 

កូន​ប្រុស​ អេ ភូថង ពីរ​​​នាក់​ បាន​រៀន​​សាលា​ណត្ស​អាមេរិក​កាំង​​មិន​បង់​ប្រាក់​​​​​​រហូត​ចប់​ថ្នាក់​កូន​ប្រុស​ អេ ភូថង ពីរ​​​នាក់​ បាន​រៀន​​សាលា​ណត្ស​អាមេរិក​កាំង​​មិន​បង់​ប្រាក់​​​​​​រហូត​ចប់​ថ្នាក់​កូន​ប្រុស​របស់​លោក​ អេ ភូថត ទាំង​ពីរ​នាក់(រូប​ថត៖ ​​Facebook អេ​ ភូថត)

 

​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​ស្រី​ ស៊ាំង សុម៉ាលី ភរិយា​របស់​លោក​ អេ ភូថង ​​ថា​ខាង​សាលា​​រៀន​ភាសា​អង់គ្លេស​ខាង​លើ​ ​នឹង​​អនុញ្ញាត​ឲ្យ​កូន​ប្រុស​របស់​​​​អ្នក​ស្រី​ទាំង​ពីរ​នាក់ ​រៀន​​​ដោយ​គ្មាន​ការ​បង់​ប្រាក់​រហូត​ដល់​​ចប់​​ថ្នាក់​​​​​គ្រប់​កម្រិត។ ​កូន​ទាំង​ពីរ​បាន​រៀន​នៅ​សាលា​នេះ​ច្រើន​ខែ​មក​ហើយ ដោយ​រៀន​តែ​ភាសា​អង់គ្លេស​មួយ​មុខ​ប៉ុណ្ណោះ។

 

​អ្នក​ស្រី​បន្ត​ថា ​​​ខាង​សាលា​រៀន​ប្រាប់​អ្នក​ស្រី​​​ថា ចង់​ឲ្យ​កូន​ទាំង​អស់​របស់​អ្នក​ស្រី​ ​​រៀន​ដោយ​គ្មាន​ការ​បង់​ប្រាក់​តែ​ម្ដង​ ​​មិន​តែ​ប៉ុណ្ណោះ​​​សូម្បី​​​​តែ​សំលៀក​​​បំពាក់​​ សៀវភៅ​ ឬ​សម្ភារៈ​សិក្សា​នានា​​​​សាលា​ចេញ​ឲ្យ​ទាំង​អស់។ ​ប៉ុន្តែ​ដោយ​សារ​កូន​ទី​១​ និង​​កូន​ទី២ ជាប់​ហ្វឹកហាត់​ប្រដាល់​​​​ ព្រម​ទាំង​រៀន​សាលា​រដ្ឋ​ផង​នោះ​ ទើប​មិន​បាន​រៀន​នៅ​សាលា​ដែល​​​​ផ្ដល់​​អាហារូបករណ៍​ឲ្យ​កូន​អ្នក​ស្រី​នេះ​។

 

​​​ក្រុម​គ្រួ​សារ​របស់​​ស្រី​ នឹង​ចាក​ចេញ​ពី​ស្តាត​ចាស់​នា​ថ្ងៃ​​ទី១ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

 

កូន​ប្រុស​ អេ ភូថង ពីរ​​​នាក់​ បាន​រៀន​​សាលា​ណត្ស​អាមេរិក​កាំង​​មិន​បង់​ប្រាក់​​​​​​រហូត​ចប់​ថ្នាក់​

-ចុច​អាន៖ អេ ​ភូថង បាន​ជួប​​ ឡឹក វិបុល ដោយ​ចៃដន្យ បបួល​ឡើង​សង្វៀន


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​