Xavi ថា​យុវជន​កូរ៉េ​ម្នាក់​អាច​លេង​ឈុត​ធំ Barca ២​ឆ្នាំ​ទៀត


Xavi ថា​យុវជន​កូរ៉េ​ម្នាក់​អាច​លេង​ឈុត​ធំ Barca ២​ឆ្នាំ​ទៀត

អតីត​ប្រធាន​ក្រុម Barcelona កីឡាករ Xavi Hernandez បាន​និយាយថា​កីឡាករ​វ័យ​ក្មេង​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ នឹង​មាន​សមត្ថភាព​លេង​នៅ​ក្រុម​ឈុត​ធំ Barcelona បាន​នៅ​ប្រមាណ​២​ឆ្នាំ​ទៀត។

 

Xavi ថា​យុវជន​កូរ៉េ​ម្នាក់​អាច​លេង​ឈុត​ធំ Barca ២​ឆ្នាំ​ទៀតXavi ថា​យុវជន​កូរ៉េ​ម្នាក់​អាច​លេង​ឈុត​ធំ Barca ២​ឆ្នាំ​ទៀតកីឡាករ Seung-Woo Lee

 

យុវជន Seung-Woo Lee ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្រុម Juvenil A (ក្រុម​យុវជន​របស់ Barca) ក្នុង​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន Xavi ប្រដូច​ទៅ​នឹង​កំពូល​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ពិភពលោក​បច្ចុប្បន្ន​គឺ Lionel Messi។

 

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Navar Sports ពី​ប្រទេស​កាតារ សមាជិក​ពាន​រង្វាន់​ពិភពលោករបស់​អេស្ប៉ាញ​ខាង​លើ​បាន​និយាយ​ថា៖ “Woo Lee គឺជា​កីឡាករ​ម្នាក់​ដែល​ការ​លេង​ស្រដៀង​នឹង Messi។ គេ​អាច​នឹង​ចូល​លេង​ក្នុង​ក្រុម​ឈុត​ធំ Barcelonaនៅ​១​ឆ្នាំ ឬ២​ឆ្នាំ​ទៀត។”

 

កីឡាករ Seung-Woo Lee បាន​ត្រឡប់​មក​លេង​ឲ្យ​ក្រុម Juvenil A វិញ​បន្ទាប់​ពី​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​យុវជន​កូរ៉េ​ខាង​ត្បូង​ក្នុង​នាម​ជា​ប្រធាន​ក្រុម៕

 

Xavi ថា​យុវជន​កូរ៉េ​ម្នាក់​អាច​លេង​ឈុត​ធំ Barca ២​ឆ្នាំ​ទៀត

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ Sport-english