យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

ក្រុម​មេឃ​ខៀវ​ Manchester City ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Etihad ​ស្វាគមន៍​​ Everton ក្នុង​ការ​ប្រកួត​ League Cup ឬ Capital One Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​​ទី​២ នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

 

​កាល​ជើង​ទី​១ នៅ​ Goodison Park ​ក្រុម​ Everton បាន​យក​ឈ្នះ​ Man City​ ២-១ ដូច្នេះ​យប់​នេះ នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ ព្រោះ​​ម្ចាស់​ផ្ទះ​ Man City នឹង​បុក​ខ្លាំង​យក​ស៊ី​វិញ ដើម្បី​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ Wembley ​នា​ខែ​ក្រោយ ដែល​នឹង​​ត្រូវ​ប៉ះ​ហង្ស​ក្រហម Liverpool។

 

​ជើង​កីឡាករ៖

 

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

 

អ្នកចាត់ការ​ Manuel Pellegrini ​របស់​ម្ចាស់​ផ្ទះ​ Man City បាន​បញ្ជាក់​ថា អ្នកចាំទី​ដៃ​ទី​២ Willy Caballero ​នឹង​ជំនួស​ Joe Hart (ឲ្យ​សម្រាក) សម្រាប់​ប្រកួត​នេះ ប៉ុន្តែ​ Eliaquim Mangala, Vincent Kompany, Aleksandar Kolarov, Wilfried Bony និង​ Samir Nasri នឹង​អវត្តមាន ដោយសារ​បញ្ហា​របួស។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ម្ចាស់​ផ្ទះ​​មេឃ​ខៀវ​ អាច​ជា៖ Caballero; Sagna, Otamendi, Mangala, Clichy; Fernandinho, Delph, De Bruyne, Touré, Silva; Agüero។

 

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

 

រីឯ​ក្រុម​ភ្ញៀវ​ Everton ​របស់​អ្នកចាត់ការ​ Roberto Martinez វិញ នឹង​អវត្តមាន​កីឡាករ​សំខាន់​២​នាក់​គឺ ខ្សែ​បម្រើ​ Muhamed Besic របួស​សរសៃពួរ និង​​ខ្សែ​បម្រើ​ស្លាប Kevin Mirallas ​របួស​សរសៃ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Everton អាច​ជា៖ Howard; Baines, Stones, Oviedo, Mori; Barry, Deulofeu, Barkley, Cleverley, Osman; Lukaku។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

 

 

– Man City ​មិន​ដែល​ចាញ់​ Everton ក្នុង​ទឹក​ដី​ខ្លួន​ឯង ក្នុង​ការ​ប្រកួត​ Cup ទេ ដោយ​ប៉ះ​គ្នា​៤​ដង (ឈ្នះ​៣ ស្មើ​១)។

– Everton ឈ្នះ​ក្រៅ​ដី​៣​ប្រកួត​ជាប់​ៗ​គ្នា​​នៅ​ League Cup រដូវ​កាល​នេះ ខណៈ​ដែល​ Man City ឈ្នះ​៥​ដង ក្នុង​ការ​ប្រកួត​៦​ដង​ចុង​ក្រោយ​នៅ​ League Cup ក្នុង​ដី​ខ្លួន​ឯង។

– Romelu Lukaku ​ស៊ុត​ចូល​៤​គ្រាប់ ក្នុង​ការ​ប្រកួត​៥​ដង​ចុង​ក្រោយ​នៅ​ League Cup រដូវ​កាល​​នេះ។

 

​ព្យាករណ៍​គូ​នេះ​គឺ៖ Manchester City ១-១ Everton, ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

*អ្នក​ឈ្នះ​ប្រកួត​នេះ នឹង​ឡើង​ទៅ​ប៉ះ​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ៕

 

យប់​នេះ Man City & Everton ​នរណា​​ឡើង​​ប៉ះ Liverpool ​ផ្ដាច់ព្រ័ត្រ​ ​League Cup?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc