ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កងទ័ព​រុ​ស្ស៊ី​ដែល​ដាក់​ពង្រាយ​នៅ​ស៊ី​រី ប្រកាស​ពី​ការ​វាយប្រហារ​តាម​អាកាស​ក្នុង​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​២៦ មក​រា ។ យោង​តាម​អាជ្ញាធរ​យោធា​ថា គោលដៅ​៤៨៤​រង​ការ​ទម្លាក់​គ្រាប់បែក​ចាប់តាំងពី​ថ្ងៃ​ទី​២២ មក​រា មក នៅ​ភាគ​ខាងលិច​ប្រទេស​ក្នុង​តំបន់​LATTAQUIE ។

ទីក្រុង​កំពង់​ផែ TARTOUS គឺជា​ទីក្រុង​ទី​២​មាន​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី ។ តាំងពី​ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ពី​ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៥ មក កងទ័ព​រុ​ស្ស៊ី​ត្រូវ​បាន​គេ​វាយតម្លៃ​ថា មាន​ទាហាន​២.០០០​នាក់​នៅ​ស៊ី​រី ។ ក៏​ប៉ុន្តែ​យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​កថា ចំនួន​នេះ​កើន​ទ្វេ​ដង​ក្នុង​ខែវិច្ឆិកា ។ មាន​សញ្ញា​នានា​ដែល​បង្ហាញ​ថា កង​ទាហាន​រុ​ស្ស៊ី​ពិតជា​ដាក់​ពង្រាយ​ហួស​ពី​មូលដ្ឋាន TARTOUS និង​មូលដ្ឋាន LATTAQUIE ។ លោក JULIAN ROPCKE អ្នកកាសែត​របស់​កាសែត​អា​ល្លឺ​ម៉​ង់ BILD បាន​ផ្សាយ​តាម TWITTER កាលពី​ថ្ងៃ​ទី​២៦ មក​រា នូវ​បណ្តា​រូបថត​សែ​ល​ហ្វី​របស់​ពួក​ទាហាន​រុ​ស្ស៊ី ដែល​ការ​ថត​នេះ​បញ្ជាក់​ថា ពួក​គេ​ស្ថិត​នៅ​ក្បែរ​ទីក្រុង​ហា​ម៉ា ភាគ​កណ្តាល​ប្រទេស​ឯណោះ ។ ទីក្រុង​នេះ​ជា​អតីត​ទីតាំង​របស់​ពួក​បះបោរ​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម​កាលពី​ឆ្នាំ​១៩៨២ ប្រឆាំង​របប​លោក​ហា​ហ្វេ​ស អាល់​អាសា​ដ ឪពុក​របស់​មេដឹកនាំ​ស៊ី​រី​បច្ចុប្បន្ន លោក​បា​ចា អាល់​អាសា​ដ ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ ពី​មូលដ្ឋាន​យោធា​រុ​ស្ស៊ី LATTAQUIE ។

រូបថត​សែ​ល​ហ្វី​ដំបូង​គេ​ឃើញ​ទាហាន​រុ​ស្ស៊ី លោក IRBIS BALUSHKIN ថតរូប​លោក រួច​បង្ហោះ​តាម​បណ្តាញ​សង្គម VKONTAKTE ជា FACEBOOK រុ​ស្ស៊ី ។ បើ​តាម​ពិនិត្យ​ទីតាំង​ថត ទាហាន​រូប​នេះ​ស្ថិត​ក្នុងស្រុក AL-SUQAYLABIYAH ភាព​ពាយ័ព្យ​ក្រុង​ហា​ម៉ា ។ រួច​រូបថត​សែ​ល​ហ្វី​ទី​២​គេ​ឃើញ​លោក MAXIMKA LUKYANOV ពិត​ណាស់​ជា​សមាជិក​កងកម្លាំង​បញ្ជូន​តាម​យន្តហោះ​ថតរូប​សែ​ល​ហ្វី​ជា​ច្រើន ។ រូបថត​សែ​ល​ហ្វី​មួយ​បង្ហាញ​ពី​រថក្រោះ​វាយលុក​មួយ​ប្រហែលជា​រថក្រោះ​ធុន T-72 ផលិត​សម័យ​សូ​វៀត ។ ទីតាំង​ថត​របស់​គេ​គឺ​ក្នុង​តំបន់​ក្រុង​ហា​ម៉ា ។

ចំណែក​នៅ​លើ​ទីលានប្រយុទ្ធ​វិញ ដោយសារ​ការ​ជួយ​វាយប្រហារ​តាម​អាកាស​របស់​កងទ័ព​រុ​ស្ស៊ី កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​ដណ្តើម​បាន​ជ័យជម្នះ​ថ្មី​មួយទៀត​ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម​ដោយ​នា​យប់​ថ្ងៃ​ទី​២៥ មក​រា វាយ​យក​បាន​ទីក្រុង CHEIKH MISKINE ពី​ពួក​ឧទ្ទាម​។ ទីក្រុង​នេះ​ស្ថិត​នៅ​ផ្លូវបំបែក​យុទ្ធសាស្ត្រ​មួយ​ភាគ​ខាងជើង​ទៅ​កាន់​ក្រុង​ដា​ម៉ាស់ ហើយ​ភាគ​ខាង​លិចទៅ​ក្រុង SOUEIDA ដែល​ទីក្រុង​ទាំង​២​នេះ ស្ថិត​ក្រោម​ការ​ត្រួតត្រា​េ​របស់រប​បលោក​អាសា​ដ ៕