ប្រជាជន​ថៃ​ផ្អើល​ជឿ​លើ​​​ តុក្កតា​ជ័រ​មាន​វិញ្ញាណ​ ស្រប​​ពេល​សេដ្ឋកិច្ច​​​កំពុង​តាន​តឹង

ប្រជាជន​ថៃ​ផ្អើល​ជឿ​លើ​​​ តុក្កតា​ជ័រ​មាន​វិញ្ញាណ​ ស្រប​​ពេល​សេដ្ឋកិច្ច​​​កំពុង​តាន​តឹង

​ប្រជាជន​ថៃ​ជា​​ច្រើន កំពុង​ផ្អើល​មាន​ជំនឿ​ទៅ​លើ​​ តុក្កតា ថា​នាំ​សំណាង​​ឲ្យ​រក​ស៊ី​មាន​បាន ស្រប​ពេល​​ដែល​ប្រទេស​នេះ​កំពុង​មាន​​ក្ដី​ព្រួយ​បារម្ភ​ សម្រាប់​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ។

 

ប្រជាជន​ថៃ​ផ្អើល​ជឿ​លើ​​​ តុក្កតា​ជ័រ​មាន​វិញ្ញាណ​ ស្រប​​ពេល​សេដ្ឋកិច្ច​​​កំពុង​តាន​តឹង
 

តាម​​​​​ប្រភព Channel News Asia ប្រទេស​ថៃ​មាន​អ្នក​​ជឿ​​លើ​​ព្រះ​ពុទ្ធ​សាសនា​ច្រើន ទោះ​បី​​​​ទំនើប​កម្ម​រីក​ចំរើន​យ៉ាង​ណា​ក៏​ដោយ ប្រជាជន​​ថៃ​ភាគ​ច្រើន​​នៅ​មាន​ជំនឿ​លើ​ វិញ្ញាណ ក្បួន​តម្រា​ហោរាសាស្ត្រ និង​មន្ត​អាគម។

 

​តុក្កតា​កូន​ក្រមុំ​ជ័រ ទំហំ​​​ប៉ុន​កូន​ង៉ែត ត្រូវ​ប្រជាជន​ថៃ និយម​ហៅ​ថា ” Look Thep” ឬ​មាន​ន័យ​ថា “កូន​ទេវតា”។ តុក្កតា​កូន​ក្រមុំ​ជ័រ​​ជា​ច្រើន​ ត្រូវ​បាន​គេ​​ទិញ​យក​ រួច​​ធ្វើ​ពិធី​​អញ្ជើញ​ព្រលឹង​មក​សណ្ឋិត​​​​ក្នុង​តុក្កតា ដោយ​ជឿ​ថា​នឹង​អាច​នាំ​មក​នូវ​សំណាង​ល្អ។

 

លោក​ស្រី Mananya Boonmee ម្ចាស់​ហាង​លក់​​​កូន​ក្រមុំ​តុក្កតា​ម្នាក់ វ័យ​៤៩​ឆ្នាំ​ម្នាក់​ បាន​ប្រាប់​ ទៅ​​ Reuter ថា គាត់​មាន​ តុក្កតា​​សំណព្វ​មួយ​ឈ្មោះ Nong Petch ឬ កូន​មាស​កូន​ពេជ្រ។ វា​តែង​តែ​ជួយ​អ្នក​ស្រី​ឲ្យ ត្រូវ​ឆ្នោត​ ដោយ​​ កូន​មាស​កូន​ពេជ្រ អាច​ពន្យល់​សប្ដិ​ប្រាប់​លេខ​ឆ្នោត​ឲ្យ​គាត់​បាន។

 

ចំណែក Natsuda Jantabtim ម្ចាស់​ហាង​សាឡន​កែ​សម្ផស្ស​​ម្នាក់​បាន​ប្រាប់​ថា ៖ ” តាំង​ពី​មាន​ កូន​តុក្កតា Nong Ruay Jung (កូន​មាន) មក រយៈ​៨​ខែ ជីវភាព​ខ្ញុំ​បាន​​ផ្លាស់​ប្ដូរ​ប្រសើរ។ ខ្ញុំ​ស្រលាញ់​នាង (តុក្កតា) “។

 

ទាក់​ទិន​និង​បញ្ហា​ជំនឿ​ខាង​លើ លោក Panpimon Wipulakorn មន្ត្រី​សុខាភិបាល អនុប្រធាន​​ដេប៉ាតឺម៉ង់​​សុខភាព​​ផ្លូវ​ចិត្ត បាន​ឲ្យ​ដឹង​ថា ” ប្រជាជន​​​ក្នុង​សង្គម​ថៃ មាន​ជំនឿ​ច្រើន​លើ​អប្បិយជំនឿ ហើយ​​បញ្ហា​សេដ្ឋកិច្ច ក៏​​បាន​គួប​ផ្សំ​​​នឹង​​ជំនឿ​ផង​ដែរ។ ពួក​គេ​ទាំង​នោះ​មិន​មែន មាន​បញ្ហា​ផ្លូវ​ចិត្ត​អ្វី​នោះ​ទេ”។

 

ប្រជាជន​ថៃ​ផ្អើល​ជឿ​លើ​​​ តុក្កតា​ជ័រ​មាន​វិញ្ញាណ​ ស្រប​​ពេល​សេដ្ឋកិច្ច​​​កំពុង​តាន​តឹង
 

លោក​​នាយករដ្ឋមន្ត្រី​ថៃ Prayuth Chan-ocha បាន​និយាយ​សង្កត់​ធ្ងន់​កាល​ពី​​ចន្ទ​កន្លង​ទៅ​ថា អ្នក​ដែល​គ្មាន​លទ្ធភាព​ទិញ​​​តុក្កតា ក៏​គួរ​កុំ​ទិញ​វា​​​។ ” ខ្ញុំ​មិន​ដែល​​មាន​ទុក​តុក្កតា​ ទេវតា អ្វី​នោះ​ទេ” ។ នេះ​បើ​តាម លោក Prayuth Chan-ocha សង្កត់​ន័យ​បន្ថែម។

 

​តុក្កតា​កូន​ក្រមុំ​ជ័រ​ប្រទេស​ថៃ មាន​តម្លៃ​​​​​​ចាប់​ពី ១៥០០​បាត ទៅ ៣០ ០០០​បាត (៤០​ដុល្លារ​ទៅ ៥០​ដុល្លារ)។ អាជីវកម្ម​មួយ​ចំនួន​កំពុង​រក​ចំណូល​ច្រើន​ពី​ការ​លក់​ទំនិញ​នោះ។

 

រយៈ​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ជើង​ហោះ​ហើរ​ថៃ Thai Smile បាន​ប្រកាស​ឲ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​នឹង​គិត​កម្រៃ​​លើ​អ្នក​ដំណើរ​ណា​ដែល​មាន​យក​តុក្កតា​មក​តាម​ខ្លួន។ អាជ្ញាធរ​អាកាស​​ចរ​ស៊ីវិល​ថៃ បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ផង​ដែរ​​លើ​ជំនឿ​របស់​ប្រជាជន​​លើ​តុក្កតា ខ្លាច​ក្រែង​មាន​ការ​រត់​ពន្ធ​​គ្រឿង​ញៀន​ខុស​ច្បាប់​​​តាម​រយៈ​​ការ​លាក់​ទុក​ក្នុង​តុក្កតា​​កើត​ឡើង៕

 

 ប្រជាជន​ថៃ​ផ្អើល​ជឿ​លើ​​​ តុក្កតា​ជ័រ​មាន​វិញ្ញាណ​ ស្រប​​ពេល​សេដ្ឋកិច្ច​​​កំពុង​តាន​តឹង
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia