អ្នកនាំពាក្យ​ប្រតិកម្ម​រហ័ស​៖ «​យើង​ទាត់ចោល​របាយការណ៍រ​បស់​តម្លាភាព​អន្តរជាតិ​ទាំងស្រុង​»

​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index ) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅថ្ងៃនេះ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​១៦៨​ប្រទេស ។ អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ច្រានចោល​របាយការណ៍​ស​ន្ទ​ស្សន៍​នេះ ដោយ​អះអាងថា អ្នកស្រាវជ្រាវ​របាយការណ៍​នេះ គ្មាន​ការប្រមូល​ព័ត៌មាន​ច្បាស់លាស់ និង​គ្មាន​ការសហការ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​។​

​មិន​ខុសពី​លើក​មុនៗ​ឡើយ កម្ពុជា​គឺ​តែងតែ​បដិសេធ​មិន​ទទួលស្គាល់​រាល់​របាយការណ៍​អំពើពុករលួយ ដែល​ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ឡើយ​។ អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស លោក ទិ​ត សុធា បាន​ច្រានចោល​របាយការណ៍​សក​ល ទាក់ទង​នឹង​ស​ន្ទ​ស្សន៍ នៃ​ការ យល់ឃើញ​ពី​អំពើពុករលួយ​នេះ​ថា ខ្វះ​ការប្រមូល​ព័ត៌មាន របាយការណ៍​នានា និង​ខ្វះ​ការសហការ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ លោក​ថា របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​អង្គភាព​ប្រតិកម្ម​រហ័ស​រូបនេះ បញ្ជាក់​ដូច្នេះ​ថា៖« នេះ​ជា​សិទ្ធិ​ក្នុង​ការស្ទង់មតិ​របស់​ពួកគេ តែ​វា​មិនបាន​ឆ្លុះបញ្ចាំង​ពី​តម្លាភាព​ឡើយ ព្រោះ​របាយការណ៍​ខ្លះ​ខ្វះ​ការប្រមូល​ព័ត៌មាន និង​ការសហការ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ដូចនេះ​យើង​សូម​ទាត់ចោល​របាយការណ៍​នេះ​ទាំងស្រុង​»​។​

​លោក ទិ​ត សុធា អះអាង​ការពារ​រដ្ឋាភិបាល ដោយ​ចោទ​អង្គការ​តម្លាភាព​អន្តរជាតិ​វិញ​ថា មិនបាន​មើលឃើញ​ការខិតខំ​កំណែទម្រង់​លុប​បំ​បាត​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ឡើយ​។ លោក​អះអាងថា រដ្ឋាភិបាល​បាន​បង្ក្រាបអំពើពុករលួយ តាមរយៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​ចាប់​មន្ត្រីរាជការ​មួយចំនួន​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ច្រើន​ដែរ ។​

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​បញ្ជាក់ថា ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ នេះ​គឺជា​ការចង្អុលបង្ហាញ​ពី ទំហំ​នៃ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ តាម​ប្រទេស​នីមួយៗ ដែលមាន​ចេញផ្សាយ​ក្នុង​មួយឆ្នាំ​ម្ដងនេះ គឺមាន​ការសិក្សា​ស្រាវជ្រាវ វិភាគ​យ៉ាង​ច្បាស់លាស់​មុននឹង​ចេញផ្សាយ​។ បើតាម​លោក ព្រាប កុល បញ្ហា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​នៅមានកម្រិត​អំពើពុករលួយ​ខ្ពស់​នេះ គឺ​បណ្ដាលមកពី​បញ្ហា​ប្រព័ន្ធយុត្តិធម៌​នៅ​ខ្សោយ ទើប​ធ្វើ​ឲ្យ​ការវាយតម្លៃ​មក​កម្ពុជា​ទទួលបាន​ពិន្ទុរ​តិច ខណៈដែល​វិស័យសេដ្ឋកិច្ច​ទទួល​បានកា​រ​គាំទ្រ​ច្រើន​។​

​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ បានបង្ហាញ​ឲ្យ​ឃើញថា ស្មើ​ប៊ូ​រុង​ឌី និង​ស៊ីម​បា​វ៉េ ក្នុងចំណោម​១៦៨​ប្រទេស ខណៈ​កាលពី​ឆ្នាំមុន កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥៦ ស្មើ​មី​យ៉ាន់​ម៉ា និង​ស៊ីម​បា​វ៉េ​ក្នុងចំណោម​១៧៥​ប្រទេស​។​

​បើ​ប្រៀបធៀប​ចំណាត់ថ្នាក់ នេះ​ទៅនឹង​បណ្តា​ប្រទេស​របស់​ ពោលគឺ​កម្រិត​នៃ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ច្រើនជាងគេ​។

​ប្រទេស​ដា​ណឺ​ម៉ាក នៅតែ​ជា​ប្រទេស​ដែល​ស្អាតស្អំ​ជាងគេ​លើ​ពិភពលោក បន្ទាប់មក​រួមមាន ហ្វាំ​ង​ឡង់ ស៊ុយអែត នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ ន័​វែ​ស ស្វី​ស សឹង្ហ​បុរី កាណាដា អាល្លឺម៉ង់ លុច​សំបួរ និង​ចក្រភព​អង់គ្លេស​។ ជាមួយគ្នានេះ សូ​ម៉ាលី កូរ៉េខាងជើង អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ូដង់ ស៊ូដង់​ខាងត្បូង និង​អង់​ហ្គោ​ឡា ជា​ប្រទេស​ដែលមាន​ស្ថានភាព​ពុករលួយ​ខ្លាំងជាងគេ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​