មនុស្សមួយចំនួន នៅតែ គឃ្លើន ផ្សព្វផ្សាយ ផលិតផល ថ្នាំជក់

ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់មិនឲ្យ ផ្សព្វផ្សាយផលិតផល ថ្នាំជក់យ៉ាងណាក៏ដោយ ប៉ុន្តែមនុស្សមួយចំនួននៅតែបន្ត ផ្សព្វផ្សាយដដែល ដោយ គ្មានកោតញញើតបន្តិចសោះឡើយ។

របាយការណ៍ថ្មីមួយទៀតរបស់អង្គការ ចលនាដើម្បីសុខភាពកម្ពុជា ចេញ ផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ចាប់តាំងពីច្បាប់ ហាមឃាត់ផ្សព្វផ្សាយផលិតផលថ្នាំជក់ដាក់ឲ្យប្រើប្រាស់រួចមក សង្កេតឃើញថា ក្រុមហ៊ុនថ្នាំជក់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានរួមដៃគ្នាផ្សព្វផ្សាយលក់ និងផ្សាយ ពាណិជ្ជកម្មបារីដោយល្មើសទៅ នឹងច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ដោយគ្មាន កោតក្រែង។

ឧទាហរណ៍ ជាក់ស្ដែងនៅតាមក្លឹបរាត្រីមួយចំនួន នៅតាមរាជធានី និងបណ្តាខេត្ត ដូចជា ភ្នំពេញ បាត់ដំបង សៀមរាប និង ព្រះសីហនុ បានសហការជាមួយ ក្រុមហ៊ុន នៃបារីម៉ាក MEVIUS បាន នឹងកំពុងរៀបចំផ្សព្វផ្សាយលក់ និងផ្សាយ ពាណិជ្ជកម្ម បារីម៉ាកនេះ ដោយជួលកាលមានតារាមួយចំនួន ផ្សព្វផ្សាយផងដែរ ដើម្បីទាក់ ទាញពលរដ្ឋជាពិសេស យុវជន និងស្រី្តតែម្តង។

ច្បាប់ស្ដីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ត្រូវបាន អនុម័តតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។ ច្បាប់នេះបានចែងពីបញ្ហាសំខាន់ៗ ស្ដីពីការត្រួតពិនិត្យថ្នាំជក់ជាអាទិ៍ ការ បោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី ការចែកចាយ និងទីកន្លែង លក់ផលិតផលថ្នាំជក់ និងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធី ដោយឧស្សាហករថ្នាំជក់។

ចាប់ពីមាត្រា១១ដល់១៣នៃ ច្បាប់ស្ដីពីការ ត្រួតពិនិត្យផលិតផលថ្នាំជក់បាន ចែងយ៉ាងច្បាស់ថា ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ ការឧត្ថម្ភកម្មវិធីដោយ ឧស្សា ហករថ្នាំជក់ គ្រប់ទម្រង់ត្រូវហាមឃាត់។

គួររំលឹកថា មុនពេលមានច្បាប់នេះ កម្ពុជាក៏មានអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ ការ ផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និង ការឧបត្ថម្ភកម្មវិធីរបស់ឧស្សាហករថ្នាំ ជក់ដែរ។តែក្រុមហ៊ុនថ្នាំជក់នៅតែប្រព្រឹត្ត បំពានតាំងពីពេលនោះ រហូតដល់បច្ចុប្បន្ន។ ម៉្យាងទៀតសាលារាជធានីភ្នំពេញ ក៏ធ្លាប់បានព្រមានទៅក្រុមហ៊ុន ថ្នាំជក់ទាំងនោះ រួមទាំងអ្នកពាក់ព័ន្ធដូចជាម្ចាស់ផលិតកម្ម និង សមាគមសិល្បករកម្ពុជាផងដែរ កុំឲ្យបន្តផ្សាយពាណិជ្ជកម្មបារីទៀត។ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺតារាមួយ ចំនួននៅតែបន្តល្មើសដដែល៕

មនុស្សមួយចំនួន នៅតែ គឃ្លើន ផ្សព្វផ្សាយ ផលិតផល ថ្នាំជក់

មនុស្សមួយចំនួន នៅតែ គឃ្លើន ផ្សព្វផ្សាយ ផលិតផល ថ្នាំជក់

មនុស្សមួយចំនួន នៅតែ គឃ្លើន ផ្សព្វផ្សាយ ផលិតផល ថ្នាំជក់

មនុស្សមួយចំនួន នៅតែ គឃ្លើន ផ្សព្វផ្សាយ ផលិតផល ថ្នាំជក់