អតិថិជន នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពី គម្រោងសេវា ស៊ីមថ្មីពី មិត្តហ្វូន

ភ្នំពេញ៖ អតិថិជនរបស់ក្រុមហ៊ុន មិត្តហ្វូន ទាំងអស់នឹងទទួលបាន អត្ថប្រយោជន៍ នៃគម្រោងស៊ីម នីមួយៗជាមួយនឹងកំណើន នៃអតិថិជនកាន់តែច្រើនឡើង ដោយក្រុមហ៊ុនមិត្តហ្វូន បានព្យាយាមផ្តល់ជូននូវសេវាកម្មនិងផលិតផលព្រមទាំង គម្រោងស៊ីមល្អៗ ជាច្រើនសន្ធឹកសម្រាប់ តម្រូវការគ្រប់បរិបទរបស់អតិថិជន។

អតិថិជនមិត្តហ្វូនទាំងអស់ អាចជ្រើសរើសនូវគម្រោងតម្លៃល្អៗ និងពិសេសជាច្រើនបើប្រៀបធៀប ទៅនឹងប្រព័ន្ធដទៃ។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃគម្រោង ស៊ីមនិមួយៗនូវលើទីផ្សារ របស់មិត្តហ្វូនមានដូចជា ៖ ១. គម្រោងស៊ីម4EVER គម្រោងតម្លៃល្អឥតខ្ចោះ សម្រាប់ប្រជាជន កម្ពុជា ជាមួយហ្នឹងសុពលភាពស៊ីមមិនចេះផុតកំណត់អតិថិជនមិត្តហ្វូនទាំងអស់ អាចរីករាយជាមួយនឹងការបន្ថែម ទឹកប្រាក់រាល់ពេលបញ្ចូលកាតកោស។កាន់តែពិសេស ជាងនេះទៅទៀត អតិថិជនមិត្តហ្វូនថ្មីទាំងអស់ នឹងទទួលបានការលេង Facebook និង Line ដោយឥតគិតថ្លៃសម្រាប់រយៈពេល៣ខែ បន្ថែមលុយរាល់ពេលបញ្ចូល លុយតាម លេខ១៩៨ ២. គម្រោងស៊ីមកាដូ80 គម្រោងតម្លៃដ៏ពេញនិយម សម្រាប់យុវវ័យក៏ដូចជាសម្រាប់ អតិថិជនដែលមានតម្រូវការ ក្នុងការនិយាយច្រើន។ ស៊ីមកាដូ80 ផ្តល់ជូនរហូតដល់ទៅ80នាទី សម្រាប់ការហៅចេញក្នុង ប្រព័ន្ធជារៀងរាល់ថ្ងៃ។

លើសពីនេះអតិថិជន មិត្តហ្វូនដែលប្រើគម្រោងស៊ីមកាដូ80 ក៏អាចរីករាយជាមួយសេវា ប្តូរលុយរបស់មិត្តហ្វូន1ដុល្លារ ទទួលបាន30ដុល្លារ សម្រាប់ការហៅចេញ ផ្ញើសារ ក្នុងប្រព័ន្ធនិងលេងអ៊ីនធើណិត និងមានសុពលភាពយូរជាងគេ។ បើប្រៀបធៀបទៅហ្នឹងប្រព័ន្ធដ៏ទៃ យើងបានផ្តល់ជូននៅនាទីដ៏ច្រើន សមស្របសម្រាប់តម្រូវការ ចាំបាច់ទៅដល់អតិថិជន។ កាន់តែពិសេសជាងនេះទៅទៀតអតិថិជន មិត្តហ្វូនថ្មីទាំងអស់នឹងទទួលបាន ការលេង Facebook និង Line ដោយឥតគិតថ្លៃ សម្រាប់ រយៈពេល៣ខែ និងទី៣. គម្រោងស៊ីមយក្ស រីករាយជាមួយនឹងការបន្ថែមទឹកប្រាក់ រាល់ពេលបញ្ចូលកាតកោស។ ចាប់ពីពេលនេះតទៅអតិថិជន មិត្តហ្វូនទាំងអស់នឹង មិនចាំបាច់រងចាំការបន្ថែម ទឹកប្រាក់ដ៏តិចតួចនោះទេ។ ស៊ីមយក្សផ្តល់ជូនការបន្ថែម ទឹកប្រាក់រហូតដល់ 1000% ក្នុងអំលុងខែ។

គួរបញ្ជាក់ថា ក្រៅពីនេះអតិថិជន ដែលប្រើគម្រោងស៊ីមយក្ស នឹងរីករាយជាមួយសេវាប្តូរលុយ របស់មិត្តហ្វូនដែលមានជម្រើស

ជាច្រើនព្រមទាំងការសំចៃ ជាច្រើនយ៉ាងសន្ធឹក។ កាន់តែពិសេសជាងនេះទៅ ទៀតអតិថិជនមិត្តហ្វូនថ្មីទាំងអស់នឹងទទួលបានការលេង Facebook និង Line ដោយឥតគិតថ្លៃសម្រាប់រយៈពេល ៣ខែ បើប្រៀបធៀបទៅហ្នឹងប្រព័ន្ធដ៏ទៃ។

បន្ថែមលុយរាលពេលបញ្ចូល គម្រោងស៊ីមទាំងអស់នេះសុទ្ធសឹងតែជាអត្ថប្រយោជន៍ សម្រាប់អតិថិជនមិត្តហ្វូនទាំងអស់។ អតិថិជនមិត្តហ្វូនអាចជ្រើសរើស នូវគម្រោងណាមួយដែល ពួកគាត់គិតថាសមស្របសម្រាប់ពួកគាត់។

សូមចូលរួមជាមួយ គ្រួសារមិត្តហ្វូនឥឡូវនេះហើយ រីករាយជាមួយនឹងអត្ថប្រយោជន៍ សន្ធឹកពីក្រុមហ៊ុនមិត្តហ្វូន៕

អតិថិជន នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពី គម្រោងសេវា ស៊ីមថ្មីពី មិត្តហ្វូន

អតិថិជន នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពី គម្រោងសេវា ស៊ីមថ្មីពី មិត្តហ្វូន

អតិថិជន នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពី គម្រោងសេវា ស៊ីមថ្មីពី មិត្តហ្វូន