The Finest Hours ភាពយន្តដកស្រង់ពី សោនាដកម្មដ៏រន្ធត់ ពិតប្រាកដបញ្ចាំងនៅ ព្រលប់ថ្ងៃ ២៨មករានេះ

ភ្នំពេញ៖ The Finest Hours ផលិតដោយ Disney ដែលបានដកស្រង់ចេញពី ព្រឹត្តិការណ៍ពិតក្នុងបេសកកម្មជួយសង្គ្រោះ ពីខ្យល់ព្យុះបោកបក់ដ៏កាចសាហាវមួយ ដែលបានកើតទ្បើងនៅក្នុង New England កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥២ នឹងចាប់ផ្តើមចាក់បញ្ចាំង ហើយនៅល្ងាចថ្ងៃ ទី២៨ មករានេះ។
កម្លាំងខ្យល់បាន កើនទ្បើងដល់ទៅ៦ហ្វីត។ ព្យុះមួយនេះបានបំផ្លិចបំផ្លាញ កប៉ាល់ជាច្រើនគ្រឿង ក្នុងនោះរួមមានកប៉ាល់ SS Pendleton ផងដែរ។ កប៉ាល់ Pendleton ត្រូវបានរងខូចខាតខ្ទេចខ្ទីជា២ចំណែក ហើយបានធ្វើឲ្យនាវិក ដែលនៅលើកប៉ាល់នោះជាប់ឃុំ ចាប់ផ្តើមស្រែករកជំនួយ ពោរពេញ ដោយភាពទុក្ខព្រួយ។
 លោកកាពីទែន Weber បានឆ្លើយតបទៅនឹងការហៅជំនួយនេះ ហើយបាននាំកូនក្រុមចំនួន៤នាក់ ដើម្បីទៅជួយសង្គ្រោះ កងនាវិកដែលជាប់គាំងនៅលើកប៉ាល់ ចំនួន៣២នាក់នោះ។

ពួកគេបានធ្វើដំណើរតាមទូក ដែលពុំមានឧបករណ៍គ្រប់គ្រាន់ ដើម្បីបញ្ចប់បេសកកម្ម ដែលស្ទើរតែមិនអាចទៅរួចមួយនេះ។
ខ្សែភាពយន្តនេះ ដឹកនាំដោយអ្នកដឹកនាំ ខ្សែភាពយន្តដែលធ្លាប់បាន ការទទួលស្គាល់មួយរូប ឈ្មោះ Craig Gillespie (Lars, Fright Night) ខ្សែភាពយន្តនេះក៏បានចូលរួមសម្តែងដោយ Chris Pine (Star Trek) សម្តែងជាតួអង្គ Captain Bernie Weber ជាអ្នកដឹកនាំបេសកកម្មសង្គ្រោះនេះ ជាមួយនឹង Casey Afleck (Interstellar) សម្តែងជាតួអង្គ Ray Sybert ជាមន្ត្រីជាន់ខ្ពស់នៅលើកប៉ាល់ Pendleton។ ចង់សង្គ្រោះជីវិតមនុស្ស៣៦ នាក់ដោយពុំមានអ្វីទាំងអស់ ស្តាប់ទៅមិនសូវទំនង ទាល់តែសោះប៉ុន្តែការ សង្គ្រោះនេះអាចធ្វើបាន គឺអាស្រ័យដោយសារកម្លាំងចិត្ត ស្រលាញ់រាប់អាន ដូចជាបងប្អូនរបស់កងនាវិកទាំងអស់នោះ ដែលព្យាយាមជំនះឧបសគ្គ ដង្ហោយហៅរកជំនួយពី ក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ មិនច្បាស់ថាវាសនារបស់ កងនាវិកទាំងនេះទៅជាយ៉ាងណា។

ភ្ជាប់មកជាមួយសកម្មភាព និង រូបភាពដ៏រស់រវើករបស់ដុំទឹកកក ខ្សែភាពយន្តនេះក៏បង្ហាញពីភាព កក់ក្តៅនៃទឹកចិត្តដ៏ រំជើបរំជួលរបស់មនុស្ស របស់អ្នកដែលនៅរស់រាន មានជីវិតរួបរួមគ្នាដើម្បី រកផ្លូវសង្គ្រោះជីវិតរបស់ខ្លួន។
The Finest Hours ក៏មានការចូលរួមសម្តែងពីតារាសម្តែង Eric Bana (Hulk) និង Holliday Grainger (Cinderella) ដែលអ្នកទាំងពីរសម្តែង ជាតួអង្គរងក្នុងភាពយន្ត នេះផងដែរ។ The Finest Hours នឹងចាក់បញ្ចាំងនូវរោងភាពយន្តចាប់ពីថ្ងៃទី ២៨ មករានេះតទៅជាប្រភេទ 3D/4DX។

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់  ចៃកុន តាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ៕

ទស្សនា Trailer នៅទីនេះ៖

The Finest Hours ភាពយន្តដកស្រង់ពី សោនាដកម្មដ៏រន្ធត់ ពិតប្រាកដបញ្ចាំងនៅ ព្រលប់ថ្ងៃ ២៨មករានេះ

The Finest Hours ភាពយន្តដកស្រង់ពី សោនាដកម្មដ៏រន្ធត់ ពិតប្រាកដបញ្ចាំងនៅ ព្រលប់ថ្ងៃ ២៨មករានេះ

The Finest Hours ភាពយន្តដកស្រង់ពី សោនាដកម្មដ៏រន្ធត់ ពិតប្រាកដបញ្ចាំងនៅ ព្រលប់ថ្ងៃ ២៨មករានេះ