សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំង ផលិតស្កត្នោត ដាក់ជាតិម្ស៉ៅស ពីកន្លែងនៅខណ្ឌទួលគោក

ភ្នំពេញ៖ រយៈពេលជាច្រើនម៉ោង នៅរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០១៦ នេះ កម្លាំងចម្រុះក្រសួងមហាផ្ទៃ ដឹកនាំដោយ ប្រធាននាយកដ្ឋាន ប្រឆំាងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួល ពីលោក មាស ច័ន្ទពិសេដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតំាងពីរ កន្លែងមានការផលិតកែច្នៃស្កត្នោត នៅក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។

ការចុះបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចជំនាញ នេះ គឺបន្ទាប់ពីរកឃើញថា ទីតាំងផលិតស្កត្នោតទំាងពីរ កន្លែងនោះ មានដាក់ម្ស៉ៅស លាយ ធ្វើឲ្យស្កត្នោតប្តូរពណ៌ និងទុកបានយូ ស្កត្នោតដែលលាយនិងម្ស៉ៅស ត្រូវបានមន្រ្តីជំនាញអះអាងថា បណ្តាលឲ្យកើតជម្លឺហឺត និងជម្ងឺជាច្រើនប្រភេទទៀត ដែលបង្កការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕