ប្រចណ្ឌប្រពន្ធ​ និយាយ​ទូរស័ព្ទ​ ជា​មួយបុរស​ថៃ ​​​​​ច្របាច់​.ក​សម្លាប់​ រួច​​យក​សព​ ទៅ​ចង​.​ក​​ បំភាន់​ភ្នែក​សមត្ថកិច្ច

ខេត្តបាត់ដំបង​ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​​ប្តី​ចិត្តខ្មៅ ច្របាច់​.​ករ​ហូត​ដល់​ស្លាប់ ​រួច​​យក​សព​​​ទៅ​ចង​.​ក ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៦​ មក​រា នៅ​ក្នុងភូមិ​កញ្ចាំង ឃុំ​សុង ស្រុក​សំឡូត ដែល​អំពើ​ហិង្សា​ដ៏​ឃោ​រឃៅ​នេះ ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា កើតឡើង​ដោយសារ «​ភ្លើង​ប្រចណ្ឌ​» ​តែ​បុរស​ជា​ប្ដី​ ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ពេល​កំពុង​រៀបចំ ​ធ្វើ​បុណ្យសព​ប្រពន្ធ​ ។

លោក​ ម៉ែ​ន រី​ម ​​អធិការរង​ ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ថា ​ជន​ដៃដល់​ឈ្មោះ​ សៅ ឡឹម អាយុ​៣១​ឆ្នាំ រីឯ​ស្ត្រី​​រង​គ្រោះ​ជា​ប្រពន្ធ ​ឈ្មោះ​ ហាវ ឡា អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​​កើត​ហេតុ​ខាងលើ​ ។ ​បុរស​ជា​ប្ដី​បាន​វាយដំ និង​ច្របាច់​.​ក​ប្រពន្ធ ​រហូត​ដល់​ស្លាប់ ​រួច​ធ្វើ​ជា​លើក​សាកសព ​យក​ទៅ​ចង​.​ក​ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច និង​អ្នក​ជិតខាង​ ។

លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ មក​រា ក្រោយ​ពី​ទ​ទូល​បាន ព័​ត៌​មាន​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ ​ទៅ​ពិនិត្យ​ស្នាម​របួស​ លើ​សាកសព​ ដែល​គួរ​ឲ្យ​សង្ស័យ ​ទើប​លោក​ស្នង​ការ​ខេត្ត​ បញ្ជា​ឲ្យ​ឃាត់ខ្លួន ​បុរស​ជា​ប្ដី​ ជា​បណ្ដោះអាសន្ន ​ដើម្បី​សួរនាំ ​​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ​ជន​ដៃដល់​ ឈ្មោះ​ សៅ ឡឹម បាន​សារភាព ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​ប្រពន្ធ​​ប្រាកដ​មែន​ ដោយសារ​ឃើញ​ប្រពន្ធ​ និយាយ​ទូរស័ព្ទ​មិន​ឈប់ ​ឆ្លង​ឆ្លើយ​ជាមួយ​ បុរស​ជនជាតិ​ ថៃ​ ។ ​​ហើយ​នេះ​មិនមែន​ជា​ លើក​ទី​មួយ​ទេ ដែល​ប្រពន្ធ​ខ្លួន​ ទាក់ទង​ជាមួយ​បុរស​​ម្នាក់​ នៅ​ប្រទេស​ថៃ ​ទោះ​បី​ជា​ខ្លួន​ហាម​ឃាត់​ក៏​មិន​ព្រម​ស្ដាប់​ដែរ​ ។ ជន​នេះ​បញ្ជាក់​ថា នៅ​យប់​កើតហេតុ ​ខ្លួន​បាន​ព្យាយាម​ ហាមឃាត់​ឲ្យ​ផ្អាក ​និយាយ​ទូរស័ព្ទ​ខ្លះ​ ជាមួយ​បុរស​ជនជាតិ​ថៃ​នោះ តែ​ប្រពន្ធ​ខ្លួន​មិន​ស្ដាប់ ​និង​បាន​យ​កជើង​ ធាក់​ក្បាល​ខ្លួន​ទៀត ទើប​ខ្លួន​ទ្រាំមិន​បាន​​ក៏​​វាយ​ច្របាច់​.​ក ​សម្លាប់​តែ​ម្ដង​ទៅ​ ។

​លោក​ឧត្តមសេនីយត្រី​ ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​មាន​ប្រសា​ស​ន៍ថា ក្រោយ​ពី​វាយ​សម្លាប់​ប្រពន្ធ​រួច​ ជន​នេះ​បាន​​យក​​​ក្រណាត់​អាវ ទៅ​ចង​.​ក​សាកសព​ប្រពន្ធ ​​ដើម្បី​​បំភាន់​ ភ្នែក​សមត្ថកិច្ច តែ​ដោយសារ​មន្ត្រី​ជំនាញ​មានការ​សង្ស័យ​ ទៅ​លើ​ស្នាម​របួស ​លើ​ផ្ទៃមុខនិង​​​ ត្រង់​ក ទើប​លោកស្នងការ​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​ បញ្ជា​ឲ្យ​ឃាត់ខ្លួន​បុរស​ជា​ប្ដី ដើម្បី​សួរនាំ ​​។

​ជន​ដៃ​ដល់​​​ ត្រូវ​បាន​​សមត្ថកិច្ច​​ កសាង​សំណុំរឿង​ បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

ប្រចណ្ឌប្រពន្ធ​ និយាយ​ទូរស័ព្ទ​ ជា​មួយបុរស​ថៃ ​​​​​ច្របាច់​.ក​សម្លាប់​ រួច​​យក​សព​ ទៅ​ចង​.​ក​​ បំភាន់​ភ្នែក​សមត្ថកិច្ច

ប្រចណ្ឌប្រពន្ធ​ និយាយ​ទូរស័ព្ទ​ ជា​មួយបុរស​ថៃ ​​​​​ច្របាច់​.ក​សម្លាប់​ រួច​​យក​សព​ ទៅ​ចង​.​ក​​ បំភាន់​ភ្នែក​សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត