ដាណឺម៉ាក មានករណីវីរុស Zika ក្រោយពីបុរសម្នាក់វិល ពីប្រេស៊ីលវិញ

ខូផេនញ៉ាហ្គែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា បុរសម្នាក់ដែលទើបវិលពីប្រទេសប្រេស៊ីល ត្រូវបានគេឃើញថា ក្នុងខ្លួនរបស់បុរសម្នាក់នោះមានផ្ទុកវីរុស Zika ក្រោយពីការធ្វើតេស្ត ។ មន្ត្រីក្រសួងសុខាភិបាលដាណឺម៉ាក បានថ្លែងយ៉ាងដូច្នេះ ។

បុរសម្នាក់ដែលមានវ័យជាងពាក់កណ្តាល(ម្ភៃឆ្នាំ) មានអាការៈគ្រុនក្តៅ ឈឺក្បាល ឈឺចុកចាប់ក្នុងសាច់ដុំ ហើយត្រូវបានក្រុមគ្រូពេទ្យមកពីសាកលវិទ្យាល័យ ដាណឺម៉ាក ដែលជាមន្ទីរធំទី២ របស់ប្រទេសនេះ បានរកឃើញនូវវត្តមានវីរុស Zika ។ លោក Lars Ostergaard សាស្ត្រាចារ្យមួយរូបមកពី សាកលវិទ្យាល័យនេះបញ្ជាក់ថាបែបនេះ ។

ទោះបីជាមានករណី កើតឡើងទៅលើបុរសនោះមែន តែក្រុមវេជ្ជបណ្ឌិតបានអះអាងថា លោកមិនទាន់មានឃើញហាភិភ័យដែលថា ជំងឺនេះបន្តឆ្លងរាលដាលតទៅទៀត នៅក្នុងប្រទេស ដាណឺម៉ាក នៅឡើយទេ ។

លោក Ostergaard បានប្រាប់ដល់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រថា "អាការៈរបស់អ្នកជំងឺប្រែមកធម្មតាវិញហើយ ហើយអ្នកជំងឺនឹងត្រូវបានការអនុញ្ញាតិ ឲ្យចេញពីមន្ទីរពេទ្យនាពេលដ៏ខ្លីខាងមុខ" ៕

ដាណឺម៉ាក មានករណីវីរុស Zika ក្រោយពីបុរសម្នាក់វិល ពីប្រេស៊ីលវិញ