Millwall សម្រេច​ទិញ​ខ្សែការពារ Newscatle ដាច់​ក្រោយ​ខ្ចី​ជើង​កន្លះ​ឆ្នាំ

ក្លិប Millwall បានសម្រេច​ចុះ​កុងត្រា​ជាមួយ​កីឡាករ Shane Ferguson ពី​ក្លិប​ជិត​បាត​តារាង​នៅ​លី​ក Premier League, Newscatle United រយៈពេល ១៨ខែ​ជាមួយនឹង​តម្លៃ​ខ្លួន​មិនត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង។

fergusonខ្សែការពារ​អន្តរជាតិ​អ៊ែរ​ឡង់​រូបនេះ ដែល​អាច​លេង​ជា​ខ្សែបម្រើ​បាន បានបង្ហាញ​ខ្លួន ២៨ ប្រកួត​ឲ្យ​ក្លិប​លេង​នៅ​លី​ក League One Club ចាប់តាំងពី​មកលេង​ជា​លក្ខណៈ​ខ្ចី​ជើង កាលពី​ខែ សីហា​ឆ្នាំមុន​មក។ Ferguson វ័យ ២៤ ឆ្នាំ​ចូល​លេង​ឲ្យ Newscatle ដំបូង​ក្នុង​ឆ្នាំ ២០១០ និង​បង្ហាញខ្លួន​បាន ៣២ដង ហើយ ១៩ដង លេង​ជា​កីឡាករ​ប្តូរ​ចូល​ជំនួស។ កីឡាករ​នេះ​មិនសូវ​បាន​លេង​ឲ្យ​ក្លិប Newscatle ទេ ភាគច្រើន​ត្រូវគេ​ខ្ចី​ជើង​ទៅ​ឲ្យ​ក្លិប Birmngham City និង Rangers។