អាកាសធាតុ​ត្រជាក់ បាន​ថមថយ​ហើយ នៅ​ថ្ងៃទី​២៧​មករា​នេះ​

ភ្នំពេញ: ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​ត្រជាក់ បាន​ថមថយ​ទៅហើយ នៅ​ថ្ងៃ​ពុធ ទី​២៧​មករា​នេះ​។ ប៉ុន្តែ​នៅតាម​កន្លែង​ខ្លះ មាន​រលឹម​ផ្សែង​ក្រូច ដោយសារតែ​ខ្យល់​ក្តៅ និង​ខ្យល់​ត្រជាក់​ប៉ះគ្នា​តែប៉ុណ្ណោះ​។​
 
​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៧​មករា​នេះ អាកាសធាតុ​បាន​ឡើង​កំដៅ​វិញ​ហើយ គឺជា​ទូទៅ​អាកាសធាតុ នៅ​ថ្ងៃ​ពុធ​នេះ មាន​កំរិត ចន្លោះ​ពី ២០ ទៅ ២១ អង្សា​សេ​។ ប៉ុន្តែ​នៅ​តំបន់ភ្នំ សីតុណ្ហភាព មាន​កម្រិត ១៧​អង្សា​សេ។

​តាម​អ្នកនាំពាក្យ ជ្រលង​សម្ពាធ​ខ្ពស់ បាន​ថមថយ​ឥទ្ធិពល​ហើយ ហើយ​ស្ថានភាព​អាកាសធាតុ ក៏​ចាប់ផ្តើម​ប្រក្រតី​វិញ​ដែរ​។

​សូម​ជំរាប​ថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​បណ្តា​ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​ថៃ និង​តំបន់ភ្នំ បាន​ចុះ​ត្រជាក់​ដល់ ១៤ ឬ​១៥ អង្សារ ក្នុង​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ និង​ថ្ងៃទី​២៦ ខែមករា​។ រីឯ​ខេត្ត​ដទៃទៀត ក៏បាន​ចុះ​ត្រជាក់ ខុសពី​ធម្មតា​ផងដែរ​៕