អង្គការ​តម្លាភាព​៖ ក្រសួងយុត្តិធម៌ និង​តុលាការ​ជា​ស្ថាប័ន​ពុករលួយ​ខ្លាំងជាងគេ​

លោក ឱក សេរីសោភក្តិ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា​ភ្នំពេញ​៖ របាយការណ៍​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ដែល​ចេញផ្សាយ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​បង្ហាញថា ប្រព័ន្ធតុលាការ នីតិរដ្ឋ និង​យុត្តិធម៌​សង្គម​នៅ​កម្ពុ​ជាមាន​អំពើពុករលួយ​ខ្លាំង​បំផុត បើ​ប្រៀបធៀប​នឹង​ស្ថាប័ន​សាធារណៈ​ដទៃ​។​

​លោក ឱក សេរី​សោ​ភក្តិ៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសិក្សា​ស្តីពី ស​ន្ទ​ស្សន៍​ការយល់ឃើញ​ពី​អំពើពុករលួយ​ប្រចាំឆ្នាំ​២០១៥ នៅ​ថ្ងៃទី​២៧ មករា​នេះ​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធ្វើកំណែទម្រង់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ​ទោះ​​បី​​ជា​​រដ្ឋាភិបាល​​​​កម្ពុជា​បាន និង​កំពុងធ្វើការ​កំណែ​វិស័យ​មួយចំនួន គួរ​ឲ្យ​កត់សម្គាល់ក៏ដោយ។ លោកបន្តថា ​រដ្ឋាភិបាល​ត្រូវតែ​បន្តធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ដឹកនាំ​ក្នុ​ងស្ថាប័ន​សាធារណៈ​បន្ថែមទៀត ពិសេសគឺ ប្រព័ន្ធយុត្តិធម៌ តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ព្រមទាំង​ស្ថាប័ន​ដែល​ផ្តល់​សេវាសាធារណៈដទៃទៀត​។​

​កម្ពុជា​បាន​រក្សា​នូវ​ពិន្ទុ ២១ លើ​ពិន្ទុ ១០០ ដូច​ឆ្នាំមុន នៅក្នុង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index)​។ របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (CPI) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃទី​២៧​នេះ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៥០ ក្នុងចំណោម​១៦៨​ប្រទេស ។​
អង្គការ​តម្លាភាព​៖ ក្រសួងយុត្តិធម៌ និង​តុលាការ​ជា​ស្ថាប័ន​ពុករលួយ​ខ្លាំងជាងគេ​

​ទោះបីជា រាជរដ្ឋាភិបាល​បាន​ខិតខំ​កំណែទម្រង់​ក្នុង​វិស័យ​ជាក់លាក់​មួយចំនួន ក៏ដោយ ក៏​វា​នៅតែ​មិនទាន់​អាច​ផ្លាស់ប្តូរ​ការយល់ឃើញរ​បស់​អ្នកជំនាញ សហគមន៍​អាជីវកម្ម និង​សាធារណជន​នៅឡើយ នៅពេល​អនុសាសន៍​ជា​ចំបង​សម្រាប់​ការ​កំណែទម្រង់​ប្រឆាំង អំពើពុករលួយ​របស់​អ្នកជំនាញ​មិនត្រូវ​បាន​យកមកអនុវត្ត​។​

​ក្នុង​ឆ្នាំ ២០១៦​នេះ អង្គការ​តម្លាភាព​កម្ពុ​ជា បានផ្តល់​អនុសាសន៍​ដ​ល់​រដ្ឋាភិបាល​ឲ្យ​កំណែទម្រង់​ប្រឆាំង​អំពើពុករលួយ ដូចជា កំណែទម្រង់​ប្រព័ន្ធតុលាការ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន វិសោធន៍កម្ម​នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ ច្បាប់​ការពារ​សាក្សី និង​អ្នករាយការណ៍ និង​ដោះស្រាយ​បញ្ហា​បក្សពួកនិយម និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន​ទាំងអស់​។​
អង្គការ​តម្លាភាព​៖ ក្រសួងយុត្តិធម៌ និង​តុលាការ​ជា​ស្ថាប័ន​ពុករលួយ​ខ្លាំងជាងគេ​

​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ ២០១៥ ត្រូវបាន​យោងតាម​ប្រភព​ទិន្នន័យ​ចំនួន ៧ រួមមាន ទីមួយ​, ស​ន្ទ​ស្សន៍​នៃ​ការផ្លាស់ប្តូរ​របស់​មូល​និ​ធិ Bertelsmann ឆ្នាំ ២០១៦ ទី​ពីរ​, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច ឆ្នាំ ២០១៥ ទី​បី​, ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស ស្តីពី ការយល់ដឹង​ជា​សាកល​ឆ្នាំ ២០១៤ ទី​បួន​, ភ្នាក់ងារ ទីប្រឹក្សា​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​ទី្វ​ប​អាស៊ី​ឆ្នាំ​២០១៥ ទី​ប្រាំ​, ការវាយតម្លៃ​ស្ថាប័ន និង​គោលនយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារពិភពលោក​ឆ្នាំ ២០១៤ ទី​ប្រាំមួយ​, ការស្ទង់មតិ​លើ​នីតិប្រតិបត្តិ​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (EOS) ឆ្នាំ​២០១៥ និង​ទី​ប្រាំពីរ​, ស​ន្ទ​ស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ ២០១៥ ។​

​លោកអ្នក​ទទួលបាន​ឯកសារ​ព័ត៌មាន​បន្ថែម តាមរយៈ​គេហទំព័រ​អង្គការ​តម្លាភាព​ពិភពលោក

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​