ជនជាតិវៀតណាម​ ១៨នាក់ ដែលរស់នៅ និងធ្វើការខុសច្បាប់​ នៅខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យ ការសាលាដំបូងរាជធានីភ្នំពេញ កម្លាំងប្រតិបត្តិការចំរុះរបស់ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានចុះត្រួតពិត្យ ទីតាំងសិប្បកម្មឈើចំនួន៣កន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ក្នុងកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ ជនជាតិវៀតណាមចំនួន ១៨នាក់ ស្រី២នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងកំពុងធ្វើការងារខុសច្បាប់ធ្វើជាជាងឈើ ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានអោយដឹងថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕