អាជ្ញាធរ មិនអនុញ្ញាត ឲ្យពលរដ្ឋ មួយគ្រួសារ បន្តសង់ផ្ទះ ក្បែរទំនប់ លើនៅភូមិ ដោះក្រមុំ

មណ្ឌលគិរី៖ ទីតាំងដីផ្ទះមួយកន្លែង ដែលគ្រួសារមួយ បានរស់នៅក្បែរទំនប់លើ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០០១ រហូតមកទល់ពេលនេះ ត្រូវបានក្រុមអាជ្ញាធរខេត្ត និងក្រុងរារាំង មិនឲ្យពួកគាត់សាងសង់ផ្ទះសង់។

លោក នូ សារ៉េន ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ស៊ឹម យ៉ុនអាយុ៤៥ឆ្នាំបានរៀបរាប់ប្រាប់ថា កាលពីឆ្នាំ២០០១ ពួកគាត់បានមករស់នៅលើទីតាំង ដីដែលមានទំហំ ៤៤គុណ២០ម៉ែត្រ (ប្រភេទដីចំណិតត្រសក់) ក្បែរទំនប់លើ ក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ  មិនមានផលប៉ះពាល់អ្វីនោះឡើយ គឺរស់នៅដូចគ្រួសារ ដទៃទៀតជាច្រើនដែលបានមក រស់នៅជុំវិញទំនប់លើ និងទំនប់ក្រោមក្នុងក្រុងសែនមនោរម្យនេះ។

ពួកគាត់បន្តថា ឆ្នាំ២០០៨ មានក្រុមគណៈកម្មាការរបស់សាលាខេត្ត និងឃុំបានចុះមកវាស់វែង ដើម្បីធ្វើការកំណត់ព្រំក្នុងនោះគណៈកម្មការខេត្តបានសម្រេចឲ្យពួកគាត់ មានសិទ្ធិរស់នៅលើដីនេះ រហូតមកដល់ឆ្នាំ២០១៤ សាលាសង្កាត់សុខដុម បានចេញលិខិតទទួលស្គាល់ និងបញ្ជាក់ជាលាយលក្ខណ៍អក្សរ ទៀតផង តែពេលនេះ ផ្ទះរបស់គាត់ចាស់ បាក់បែកទ្រុឌទ្រោម ខ្លាំងពេកគាត់ក៍ចាប់ផ្តើម សាងសង់ផ្ទះសង់អំពីឈើ តែត្រូវបានសាលាក្រុងមាន ទាំងកងកំលាំងសមត្ថកិច្ច មកធ្វើការរារាំងមិនឲ្យ គ្រួសារគាត់ធ្វើការសាងសង់នោះឡើយ។  អាជ្ញាធរលើកឡើងថាដីនេះ ជាដីចំណីរបស់បឹង ទំនប់លើទៅវិញ ។

សូមជម្រាបថា គ្រួសារលោក នូ សារ៉េន បានលើកឡើងថា បច្ចុប្បន្នដីនៅទីតាំង ជុំវិញបឹងទំនប់ក្រោមនិងបឹងទំនប់លើកំពុងត្រូវបាន គ្រួសារអ្នកមានអំណាចនៅក្នុង ខេត្តនេះជាច្រើនគ្រួសារនាំគ្នា មកចាក់ដីបង្ហៀរចូលទៅប៉ះពាល់ផ្ទៃដីបឹងបុរាណទាំងពីរនេះឲ្យកាន់តែរួមតូចទៅៗសង់វីឡា ផ្ទះថ្មស្កឹមស្កៃគ្មាន ក្រុមអាជ្ញាធរណាហ៊ានទៅរំខាននោះឡើយ។

គ្រួសារលោកនូ សារ៉េនបានសំណូមពរ ដល់អាជ្ញាធរខេត្តក្រុង ជាពិសេសសូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនជួយដោះស្រាយ ដល់គ្រួសារពួកគាត់៕

អាជ្ញាធរ មិនអនុញ្ញាត ឲ្យពលរដ្ឋ មួយគ្រួសារ បន្តសង់ផ្ទះ ក្បែរទំនប់ លើនៅភូមិ ដោះក្រមុំ

អាជ្ញាធរ មិនអនុញ្ញាត ឲ្យពលរដ្ឋ មួយគ្រួសារ បន្តសង់ផ្ទះ ក្បែរទំនប់ លើនៅភូមិ ដោះក្រមុំ

អាជ្ញាធរ មិនអនុញ្ញាត ឲ្យពលរដ្ឋ មួយគ្រួសារ បន្តសង់ផ្ទះ ក្បែរទំនប់ លើនៅភូមិ ដោះក្រមុំ