ប្រធានគ.ជ.ប​​​ ជួបប្រធាន ការិយាល័យ ឧត្តមស្នងការ ទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំកម្ពុជា ពិគ្រោះយោបល់ ការចុះឈ្មោះ បោះឆ្នោតថ្មី

ភ្នំពេញ៖ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០១៦ នាទីស្តីការ បានជួបពិភាក្សាជាមួយ លោកស្រី Wan-Hea LEE ប្រធានការិយាល័យឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្សប្រចាំកម្ពុជា ស្តីពីកិច្ចពិគ្រោះយោបល់ពាក់ព័ន្ធបទបញ្ជា និងនីតិវិធី សម្រាប់ការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦៕