ប្រធានាធិបតី តៃវ៉ាន់ នឹងបំពេញទស្សនកិច្ច នៅតំបន់ជម្លោះ សមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍

តៃប៉ិ៖ លោក ម៉ា យីងចឺយ (Ma Ying-jeou) ប្រធានាធិបតី កោះតៃវ៉ាន់ នឹងធ្វើការហោះហើរ ទៅកាន់តំបន់ជម្លោះ កោះ អ៊ីទូ អាបា (Itu Aba) ដែលជាដែនជម្លោះសមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍ស្អែក។ ការបំពេញទស្សនកិច្ចមួយនេះ អាចនឹងបង្កជាក្តីបារម្ភមួយផងដែរ ទៅដល់ការដណ្តើមសិទ្ធិគ្នា គ្រប់គ្រងលើដែនដីនោះ ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា ខុទ្ទកាល័យរបស់លោក ម៉ា បានប្រកាសអំពី ដំណើរបំពេញទស្សនកិច្ច ចំនួន១ថ្ងៃ ដោយការធ្វើដំណើរនេះ ទៅកាន់កោះ អ៊ីទូ នៅមុនពេលដែលរូបលោក ចុះចេញពីតំណែង ក្នុងខែឧសភា ខាងមុខ ។

តាមការបញ្ជាក់ពី ខុទ្ធកាល័យរបស់លោក ប្រធានាធិបតី ម៉ា បានបញ្ជាក់ថា ការអញ្ជើញទៅកាន់ទីនោះ ក្នុងគោលបំណង ដើម្បីអបអរសាទរ ចំពោះបុណ្យប្រពៃណីចិន និងជូនពរដល់ពលរដ្ឋដែលរស់នៅទីនោះ ។ អ្វីដែលសំខាន់នោះ គឺក្នុងនាមជាអ្នកគ្រប់គ្រង លើឆ្នេរសមុទ្ររបស់ខ្លួន និងបរិវេណដែលនៅជុំវិញនោះឯង ។

គួររំលឹកថា កោះអ៊ីទូ ត្រូវបានអតីត ប្រធានាធិបតី មកពីគណបក្ស DPP លោក ចិន ស៊ីប៊ៀន (Chen Shui-bian) ធ្លាប់បានទៅ បំពេញទស្សនកិច្ចនៅ ដែនកោះនោះម្តងរួចហើយដែរ ៕

ប្រធានាធិបតី តៃវ៉ាន់ នឹងបំពេញទស្សនកិច្ច នៅតំបន់ជម្លោះ សមុទ្រចិនខាងត្បូង នៅថ្ងៃព្រហស្បតិ៍