រី​ហា​ណា បង្អួត​ម្កុដ​និង​កាស ផ្សព្វផ្សាយ​អាល់​ប៊ុ​ម ចម្រៀង​ថ្មី “ANTI”

Doliprane TVC

អ្នកចម្រៀង នាង​រី​ហា​ណា (Rihanna) កាលពី​ប៉ុន្នា​ន​ថ្ងៃ​ថ្មីៗ​នេះ បានធ្វើការផ្សព្វផ្សាយ នូវ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​មួយ​មាន​ចំណងជើង​ថា ANTI​ ។ ដើម្បី​ជាការ​ទាក់ទាញ​អ្នក​ស្តាប់​តន្ត្រី និង​អ្នកគាំទ្រ​នៅ​ទូទាំង ពិភពលោក​។ នាង​បានធ្វើការ​ផ្សព្វផ្សាយ​តាម បណ្តាញ​សង្គម Twitter ដោយ​ពាក់​នូវ​កាស​ស្តាប់ ដ៏​ពិ​សេសមួយ រចនា​ពិសេស​ជាមួយ​ម្កុដ ​។ បើ​មើលទៅ តម្លៃ​របស់​កាស​និង​ម្កុត​នេះ ពិតជា​មិន​ថោក​ប៉ុន្នា​ន​នោះទេ ​។ ​អ្នកជំនាញ​បាន​ប៉ាន់ប្រមាណ​ដឹងថា ទាំង​ម្កុដ​និង​កាស អាចមាន​តម្លៃ​ទាប​បំផុត ក៏ ៨,៨៩៥​ដុល្លារ​អា​មេ​រិច ដែរ ។ មែនហើយ​វា​ពិតជា​តម្លៃ​មួយ មិន​ថោក​ប៉ុន្នា​ន​នោះទេ សម្រាប់​មនុស្ស​ទូទៅ​ ៕ សុផល