ដើមឆ្នាំ 2016 នេះ លេចលឺថា Apple ចង់បង្ហាញផលិតផលថ្មី តើមានអ្វីខ្លះ?

ដើមឆ្នាំ 2016 នេះ លេចលឺថា Apple ចង់បង្ហាញផលិតផលថ្មី តើមានអ្វីខ្លះ?

បើយោងតាមសម្តីរបស់អ្នកវិភាគច្បាស់ការមួយរូប គឺលោក Ming-Chi Kuo បានលើកឡើងថា នាអំឡុងត្រីមាសទី 1 ក្នុងឆ្នាំ 2016 នេះ ក្រុមហ៊ុន Apple នឹងធ្វើការដាក់បង្ហាញនូវផលិតផលថ្មី 2 ម៉ូឌែល ដោយអាចរួមមាន iPad Air 3 និង iPhone 5SE (iPhone 6c) ដែលមានអេក្រង់តូចទំហំ 4 អុីញមួយនោះ។ យោងទៅតាមការប៉ាន់ប្រមាណខាងលើ រូបលោកក៏បានបន្តទៀតថា សំរាប់ការចេញលក់ iPhone ក្នុងត្រីមាសទី 1 អាចនឹងមានការកើនឡើងដល់ 43 លានគ្រឿង ហើយក្នុងត្រីំមាសទី 2 អាចចន្លោះពី 42-45 លានគ្រឿង។ ក្នុងន័យនេះលោក ចង់មានន័យថា Apple អាចនឹងទទួលបានភាពជោគជ័យប្រសើរជាងឆ្នាំមុនទៅទៀតក៏ថាបាន ខណៈដែលផលិតផលថ្មីៗជាច្រើនរបស់ក្រុមហ៊ុនយក្សមួយនេះ ត្រូវបានលេចលឺថាវិវត្តន៍ខុសប្លែក ពីជំនាន់មុនទ្វេរដង។ ដើម្បីជ្រាបច្បាស់សូមកុំភ្លេចរង់ចាំតាមដានជាមួយយើងខ្ញុំ នៅក្នុង Group iOSPlus

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ដើមឆ្នាំ 2016 នេះ លេចលឺថា Apple ចង់បង្ហាញផលិតផលថ្មី តើមានអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ដើមឆ្នាំ 2016 នេះ លេចលឺថា Apple ចង់បង្ហាញផលិតផលថ្មី តើមានអ្វីខ្លះ?

ចុះថ្ងៃទី 27 ខែមករា ឆ្នាំ 2016 ម៉ោង 05:59 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ