អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​


អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​

ដោយ​មើល​ឃើញ​ថា ការ​ចាក់​ស្រាបៀរនៅ​កម្ពុជា មិន​ទាន់​​ត្រូវ​តាម​ស្តង់ដារ​ លោក Franck Evers អ្នក​ជំនាញ​ចាក់​ស្រា​ដ្រាហ្វ​លំដាប់​ពិភពលោក របស់​​ក្រុមហ៊ុន​ស្រាបៀរ Heineken បាន​បើក​កម្មវិធីបង្រៀន​ចាក់​ស្រា​ Heineken Star Serve ម្ចាស់ហាង  ម្ចាស់​បារ​រង្គសាល និង​បុគ្គលិក​​ជាច្រើន​នាក់ ដើម្បី​ឱ្យ​ពួកគេ​​ដឹង​ពី​​របៀ​ចាក់​ស្រាបៀ Heineken ដ្រាហ្វ​ដ៏​ល្អ​ឥតខ្ចោះ។

 

ក្នុង​កម្មវិធី​នៅ​​អគារ Phnom Penh Tower កាល​ពី​យប់​មិញ​នេះ លោក Franck Evers បាន​ថ្លែង​​ថា ដើម្បី​ចាក់​ស្រា​ជូន​ភ្ញៀវ​ប្រកប​ដោយ​គុណភាព និង​រសជាតិ​ឆ្ងាញ់​ គឺ​​ត្រូវ​អនុវត្ត​តាម​វិធី ៥ ចំណុច​នេះ៖

 

អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​

 

១. សម្អាត​កែវ៖ ត្រូវ​ប្រើ​កែវ​ក្លាសេ​ក្នុង​ទូទឹកកក

២. ចាក់​ស្រាបៀរ៖ ដោយ​ផ្អៀង​កែវ​ក្នុង​មុំ ៤៥ ដឺក្រេ​ពី​ទុយយោ​​ធុង​ស្រា និង​មិន​ត្រូវ​ឱ្យ​ទុយយោ​​ប៉ះ​កែវ​ឡើយ។

៣. កៀរ​ពពុះ​៖ ក្រោយ​ពី​ចាក់​រួច​ហើយ ត្រូវ​កៀរ​ពពុះ​ចេញ។ កៀរពពុះ​នេះ គឺ​ជា​ការ​កៀរ​យក​​អុកស៊ីហ្សែន​ចេញ ដើម្បី​​រក្សា​​គុណភាព និង​រសជាតិ​ស្រាបៀរ។ ពពុះ​ជា​គម្របការពារ​គុណភាព និង​ភាព​ស្រស់​របស់​ស្រាបៀរ។

៤. ពិនិត្យ​មើល៖ ត្រូវ​ពិនិត្យ​មើល​ថា​តើ​​ ស្រាបៀរ​រួចរាល់​ហើយ​ឬ​នៅ និង​​មាន​ពពុះ​តិច​​ជាង​ស្រាបៀរ​ហើយ​ឬ​នៅ។

៥. ចំណុច​ចុង​ក្រោយ ត្រូវ​លើក​​​ជូន​ភ្ញៀវ​ជា​ការ​ស្រេច។

 

អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​

 

គណៈ​គ្រប់គ្រង​កម្មវិធី Heineken Star Serve បញ្ជាក់​ថា ក្រៅ​ពី​គុណភាព ម្ចាស់​បារ ក្លិប និង​បុគ្គលិក​ ត្រូវ​ដឹង​ពី​បច្ចេកទេស​ចាក់​ស្រា រក្សា​​បាន​នូវ​គុណភាព ភាព​ស្រទន់ និង​ស្រស់ស្រាយ។ “បើ​ចាក់​មិន​ត្រូវ​តាម​ស្ដង់ដារ នឹង​ធ្វើ​ឱ្យ​ស្រាបៀរ​បាត់បង់​គុណភាព។ ពេល​ចាក់​ស្រាបៀរ អុកស៊ីហ្សែន​​នឹង​បុក​ច្រាល ជា​ហេតុ​ធ្វើ​ឱ្យ​ស្រាបៀរ​បាត់​បង់​គុណភាព ដូច្នេះ​យើង​ត្រូវ​​កៀរ​ពពុះ​ចេញ” ។

 

អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​

 

មក​ដល់​ពេល​នេះ លោក Franck Evers បាន​បង្វឹក​បុគ្គលិក​ចាក់​ស្រា​​ជាង ១០ ម៉ឺន​នាក់ តាម​បណ្ដា​ប្រទេស​ជាង ៦០ លើ​ពិភពលោក ហើយ វិធីសាស្ត្រ​ចាក់​ស្រា​បៀរ Star Serve នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​អាមេរិកតាំង​ពី​ឆ្នាំ​ ១៨៨២ ក្រោម​​ការ​ផ្ដួចផ្ដើម​​ពី Heineken ក្នុង​គោលបំណង​បំពេញ​ចិត្ត​អតិថិជន៕

 

អ្នក​ជំនាញ​​លំដាប់​ពិភពលោក បង្ហាញតិចនិក​​ចាក់​​ស្រា​​ឱ្យ​​បាន​រសជាតិ​​ឆ្ងាញ់​

 

អត្ថបទ៖ អ៊ុំ សុភក្ដិ