របាយការណ៍​៖ កម្រិត​អំពើពុករលួយ​កម្ពុជា​ខ្លាំង​ជាងគេ​នៅ​អាស៊ាន

​យោងតាម​របាយការណ៍ «​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​» ( ) អង្គការ​តម្លាភាព​អន្តរជាតិ​ស្តីពី​ចំណាត់ថ្នាក់​អំពើពុករលួយ​ឆ្នាំ​២០១៥ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​ ក្នុងចំណោម​ប្រទេស​សរុប​១៦៨ ។ បើ​ប្រៀបធៀប​ចំណាត់ថ្នាក់ នេះ​ទៅនឹង​បណ្តា​ប្រទេស​របស់​អាស៊ាន​នោះ កម្ពុជា ស្ថិតនៅ​ចំណាត់​ថា្នក់​ទាប​ជាងគេ ពោលគឺ​កម្រិត​នៃ​អំពើពុករលួយ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ច្រើនជាងគេ​។​

ជា​រៀងរាល់ឆ្នាំ​ស្ថាប័ន​អង្គការ​តម្លាភាព​អន្តរជាតិ​តែងតែ​ធ្វើ​ចំណាត់ថ្នាក់​ទៅលើ​ប្រទេស​នីមួយៗ​លើ​កម្រិត​នៃ​អំពើពុករលួយ នៅក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋាភិបាល​។ ការវាយតម្លៃ​នេះ គឺ​យោងតាម​ទិន្ន័យ​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​បានមកពី អ្នកជំនួញ និង​អ្នកជំនាញ​របស់​ប្រទេស​នីមួយៗ​លើ​វិស័យ​សាធារណៈ​។ ហើយ​ខាងក្រោម​នេះ គឺជា​ចំណាត់ថា្នក់​​កម្រិត​​អំពើពុករលួយ​នៃ​ប្រទេស​អាស៊ាន​៖

១. សិង្ហ​បុរី ជាប់​ចំណាត់ថ្នាក់ លេខ ៨ ក្នុងចំណោម​ប្រទេស​១៦៨
២. ម៉ាឡេស៊ី ជាប់​ចំណាត់ថ្នាក់​លេខ ៥៤ ក្នុងចំណោម​ប្រទេស ១៦៨
៣. ថៃ ជាប់​ចំណាត់ថ្នាក់ លេខ ៧៦ ក្នុងចំណោម​ប្រទេស ១៦៨
៤. ឥណ្ឌូនេស៊ី ជាប់​ចំណាត់ថ្នាក់ ៨៨ ក្នុងចំណោម​ប្រទេស​ព ១៦៨
៥. ហ្វីលីពីន ជាប់​ចំណាត់ថ្នាក់ លេខ ៩៥ ក្នុងចំណោម​ប្រទេស ១៦៨
៦. វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ ១១២ ក្នុងចំណោម​ប្រទេស ១៦៨
៧. ឡាវ ជាប់​ចំណាត់ថ្នាក់​លេខ ១៣៩ ក្នុង​ចំណោម​ប្រទេស ១៦៨
៨. មី​យ៉ាន់​ម៉ា ជាប់​ចំណាត់ថ្នាក់​លេខ ១៤៧ ក្នុងចំណោម​ប្រទេស​១៦៨
៩. កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១៥០ ក្នុង​ប្រទេស​ចំណោម​ប្រទេស ១៦៨

​ដោយឡែក​សម្រាប់​ប្រទេស​ព្រុយ​ណេ ក្នុង​ឆ្នាំ​២០១៤ និង ២០១៥ វិញ មិន​ត្រូវបាន​វាយតម្លៃ​ដោយ​តម្លាភាព​អន្តរជាតិ​នោះទេ ព្រោះ​មិនមាន​ទិន្នន័យ​គ្រប់គ្រាន់ តែ​សម្រាប់​ឆ្នាំ​២០១៣ ព្រុយ​ណេ ជាប់​ចំណាត់ថ្នាក់​លេខ ៣៨ ៕​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​