អាមេរិក សង្ឃឹមថា កម្ពុជា នឹងបន្តជំហាន លើផ្លូវលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរព សិទ្ធិមនុស្ស កាន់តែប្រសើរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក ចន ឃើរី នៅថ្ងៃអង្គារ ទី ២៦ ខែមករា ឆ្នាំ២០១៦ បានថ្លែងអះអាង នូវក្តីសង្ឃឹមរបស់លោកផ្ទាល់ ក៏ដូចពិភពលោកទាំងមូលថា ប្រទេសកម្ពុជា នឹងបន្តបោះជំហានៅលើមាគ៌ាដ៏ត្រឹមត្រូវ អនុឡោមតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរសិទ្ធិមនុស្សកាន់តែល្អថែមទៀត។

លោកបានថ្លែងនៅក្នុងសនិ្នសីទកាសែត ក្រោយជួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សមភាគីហោ ណាំហុង ព្រមទាំងគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ថា “ខ្ញុំសង្ឃឹម ពិភពលោកសង្ឃឹមផងដែរថា ប្រទេសកម្ពុជា នឹងទទួលនូវគុណវឌ្ឍកាន់តែពេញលេញ ពីការធ្វើឲ្យមានដំណើរការលទ្ធិប្រជាធិបតេយ្យ។ យើងពិតជាយកចិត្តទុកដាក់ចំពោះការគោរព សិទ្ធិមនុស្ស សេរីភាពជាសាកល និងអភិបាលកិច្ចល្អ។ដំណើរអភិក្រមលើកិច្ចការទាំងនេះ គឺជាការ សម្រេចឲ្យខាងតែបានជាផ្លែផ្កា នូវកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលរបស់យើងទាំងពីរ ក៏ជា ផលប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ”។

អាមេរិក សង្ឃឹមថា កម្ពុជា នឹងបន្តជំហាន លើផ្លូវលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរព សិទ្ធិមនុស្ស កាន់តែប្រសើរ