ព្រះនាង Kate Middleton កំពុងមានផ្ទៃពោះបុត្រទី៣

អង់គ្លេស៖ ជារឿងដែលមិនគួរឲ្យជឿ ដែលមហេសីរបស់ ព្រះអង្គម្ចាស់ William គឺព្រះនាង Kate Middleton ថ្មីៗនេះ មានដំណឹងថា កំពុងពពោះបុត្រទី៣ ក្រោយប្រសូត្របុត្រី Charlotte បាន៨ខែ ។

ប្រភពព័ត៌មានពី Life & Style បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦នេះ ថាគូស្នេហ៍រាជវង្សព្រះជន្ម ៣៣ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton ដែលមានបុត្រា បុត្រី២ព្រះអង្គ រួចមកហើយនោះ ត្រូវគេដឹងថាកំពុងមានបុត្រទី៣ ដែលនេះជាក្តីរំពឹងរបស់ ព្រះអង្គដែលចង់មាន គ្រួសារធំក្នុងពេលឆាប់ៗ ។

ប្រភពបានបន្តទៀតថា “ពេលនេះព្រះនាង មានផ្ទៃពោះ២ខែ ហើយព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton ចង់បានបុត្រទៀតមែន ដើម្បីបង្កើតគ្រួសារធំ តែព្រះអង្គទាំងពីរ មិនបានរំពឹងថា និងមានបុត្រទី៣ ឆាប់បែបនេះទេ ខណៈបុត្រីទី២ Charlotte ទើបប្រសូត្របាន ៨ខែប៉ុណ្ណោះ” ៕

ព្រះនាង Kate Middleton កំពុងមានផ្ទៃពោះបុត្រទី៣

ព្រះនាង Kate Middleton កំពុងមានផ្ទៃពោះបុត្រទី៣