បវរកញ្ញាឯក អន្តរជាតិចិន ឆ្នាំ២០១៦ ធ្លាក់ទៅលើ កញ្ញាមកពី ប្រទេស វ៉េនខូវើ

ហុងកុង៖ បវរកញ្ញាឯក អន្តរជាតិចិន ប្រចាំឆ្នាំ២០១៦ បានធ្លាក់ទៅ លើកញ្ញាមកពី ប្រទេស វ៉េនខូវើ (Vancouver) ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ថា កញ្ញា Jennifer Coosemans ដែលជាបេក្ខនារី មកពីប្រទេស វ៉េនខូវើ  ដែលបានមកចូលរួម ប្រកួតប្រជែងក្នុងកម្ម វិធីបវរកញ្ញាឯកអន្តរជាតិចិន ប្រចាំឆ្នាំ២០១៦ បានទទួលជ័យលាភី ក្រោមស្នាមញញឹមស្រស់ស្អាត ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែង បវរកញ្ញាឯកប្រចាំឆ្នាំនេះ បានរៀបចំឡើងនៅ ក្នុងទីក្រុងហុងកុង ប្រទេសចិន ដែលមានបណ្តាប្រទេស មកពីអន្តរជាតិជាច្រើនរូប ចូលរូមប្រកួត ក្នុងនោះ មានកញ្ញាមកពីសហរដ្ឋអាម៉េរិក ដូចជាក្រុងញ៉ូវយ៉ក ឡូសអ៊ែនជីឡេស បវរកញ្ញាចិន ។ ក៏មានការចូលរួមប្រកួត ដោយកញ្ញាស្រស់ស្អាត មកពីប្រទេសអូស្ត្រាលីផងដែរ ។

សម្រាប់ការរៀបចំការប្រកួតនេះ គេបានដឹងថា ស្ថានីយ៍ទូរទស្សន៍ ចិនឈ្មោះថា TVB ជាអ្នករៀបចំចាត់ចែងកម្មវិធីឡើង នាទីក្រុងហុងកុង ៕

បវរកញ្ញាឯក អន្តរជាតិចិន ឆ្នាំ២០១៦ ធ្លាក់ទៅលើ កញ្ញាមកពី ប្រទេស វ៉េនខូវើ