ខាត់ សុ​ឃីម ទម្លាយ​អាថ៌កំបាំង​ប្តី​ក្មេង

Doliprane TVC

​ក្រោយពី​តារា​ស្រី ពហុ​ជំនាញ ខាត់ សុ​ឃីម បាន​ភប់ប្រសព្វ​ស្នេហ៍​ជាមួយ​កំលោះ អ៊ិន សុ​បញ្ញា ហើយ​ពុះ​ជ្រែក ឧបសគ្គ​គ្រប់យ៉ាង​រហូតដល់​ដឹក​ដៃ​គ្នា​ចូល​រោងការ​យ៉ាង​គគ្រឹកគគ្រេង ដែល​រហូតមក​ដល់ពេលនេះ​អ្នក​ទាំង​ពីរបាន ទទួល​នូវ​ចំណងដៃ​កូនស្រី​ដ៏​ ជាទី​ស្រឡាញ់​ផ្ជា​ប់​ចំណងអាពាហ៍ពិពាហ៍​រួចមក ទស្សនិកជន​មានការ​ចាប់អារម្មណ៍​ឃើញថា ប្តី​ប្រពន្ធ​អ្នកសិល្បៈ​មួយគូ​នេះ​មាន​សុភមង្គល​ផ្អែមល្ហែម គួរឱ្យ​ច្រណែន​ដែល​តែងតែ​ឃើញ ខាត់ សុ​ឃីម ធ្វើការ​កោតសរសើរ​ក៏ដូចជា​ទម្លាយ​ពី​អាថ៌​នៃ​សុភមង្គល​​ជាមួយ​ប្តី​ក្មេង​របស់​នាង​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់​នាង ។​

ខាត់ សុ​ឃីម ទម្លាយ​អាថ៌កំបាំង​ប្តី​ក្មេង

​តួយ៉ាង ថ្មីៗ​នេះ នាង​បាន​បង្ហោះ​ពាក្យពេចន៍​យ៉ាងច្រើន និយាយ​ពី​រឿងរ៉ាវ​ស្វាមី​របស់​នាង ដែល​ខិតខំ​រកប្រាក់ បង្កប់​ទៅដោយ​ន័យ​ខ្លឹមសារ​ផ្អែមល្ហែម​ថា « តា​កា​ពីង​របស់ខ្ញុំ សួរ​ខ្ញុំ​ថា បើ​បង​មិនមាន​លុយ​ច្រើន​ទិញ​របស់​ថ្លៃៗ ឱ្យ​អូន​តើ​អូន​តូចចិត្ត​អត់​? អូន​ឃីម​ឆ្លើយ​ក្នុងនាម​កូន​តា​ខាត់ ហើយ​ជា​ប្រពន្ធ​របស់ អ៊ិន សុ​បញ្ញា ជា​ម៉ាក់​អូន​ស្កា​យ និង អូន​ស្អាត ថា​ក្នុងនាម​ជា​ស្រី​ម្នាក់​ដែល​ជួប​ការលំបាក​ច្រើន​ហើយ លុយ​ពិតជា​ពិបាក​រក​ណាស់​ហើយរ​កដោយ​កម្លាំង​ដូច​ពួកយើង​ទៀត​កាន់តែ​ពិបាក ចង់​ប្រាប់​ប្តី​ថា​អូន​ជាម​នុស្ស​ស្រី​ដែល​សំណាង​ជាងគេ​ហើយ ដែល​បាន​បង​ជា​ប្តី មិនបាច់​មាន​លុយ​ទិញ​របស់​ថ្លៃ​ឱ្យ​អូន​ទេ ព្រោះ​បង​មាន​ទឹកចិត្ត​តែ​ប៉ុណ្ណឹង​គឺ​លើសពី​មាសប្រាក់​ទៅទៀត ហើយ ប្តី​ប្រឹង​តាំងតែ​មាន​សក់ ឥឡូវ​អស់​សក់​ហើយ បើ​អ្នកណា​ថា​អី​ក៏​ថា​ទៅ បើ​យើង​ប្រឹង​ប៉ុណ្ណឹង​ហើយ​នៅតែ​ក្រ​ទៀត គឺ​គេ​ចារ​មកអោយ​យើង​ប៉ុណ្ណឹង​កុំ​តូចចិត្ត អូន​ស្រលាញ់​គោរព​ប្តី » ។​

ខាត់ សុ​ឃីម ទម្លាយ​អាថ៌កំបាំង​ប្តី​ក្មេង

​សារ​ខ្លី ន័យ​ជ្រៅ ដែល​ចង់​បង្ហាញថា ទឹកចិត្ត​បរិសុទ្ធ​របស់​ស្វាមី គឺមាន​ន័យ​ធំ​ជាងមាស​ប្រាក់​នេះ ត្រូវ​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន ហើយ​អ្នក​ទាំងពីរ​ទទួលបាន​ការកោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់ អ្នកប្រើប្រាស់​បណ្តាញ​សង្គម ថា​ជា​គូស្នេហ៍​តារា​ដែលមាន​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា ហើយ​តែងតែ​យោគយល់ ចំពោះ​គ្នា​ជានិច្ច ៕ ភូមិន្ទ​

ខាត់ សុ​ឃីម ទម្លាយ​អាថ៌កំបាំង​ប្តី​ក្មេង

ខាត់ សុ​ឃីម ទម្លាយ​អាថ៌កំបាំង​ប្តី​ក្មេង